Connect with us

Hi, what are you looking for?

ក្នុងស្រុក

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរីបើកឡានបុកក្មេងម្នាក់ស្លាប់ ហើយគេចខ្លួន

លោក យន់់ សារ៉ោម និងរថយន្តពាក់ផ្លាកលេខរដ្ឋដែលបង្កគ្រោះថ្នាក់ចរាចរណ៍

មណ្ឌលគិរី÷ សាក្សីនិយាយថា គេបានឃើញប្រធាន មន្ទីរអភិវឌ្ឍន៍ជនបទ គឺលោក យន់ សារ៉ោម បើក រថយន្តពាក់ផ្លាកលេខរដ្ឋបុកក្មេងប្រុសម្នាក់អាយុ៥ឆ្នាំបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង រួចគេចខ្លួនបាត់ដោយគ្មានទទួលខុសត្រូវ ។ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី ០៣សីហា ម្សិលមិញ នៅត្រង់ចំណុចភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

លោក យន់់ សារ៉ោម និងរថយន្តពាក់ផ្លាកលេខរដ្ឋដែលបង្កគ្រោះថ្នាក់ចរាចរណ៍

តាមសេចក្ដីរាយការណ៍ថា ក្មេងប្រុសដែលបានស្លាប់យ៉ាងអាណោចអាធ័មក្រោមកង់ឡានលោកប្រធានមន្ទីរនោះឈ្មោះ ជីង អាន អាយុ៥ឆ្នាំ រស់នៅជាមួយឪពុក ម្ដាយក្នុងភូមិ-ឃុំ ខាងលើ ។

ក្មេងរងគ្រោះ និងឪពុកដែលកំពុងតែក្ដុកក្ដួល

ប្រភពថា គេបានឃើញលោក យន់ សារ៉ោម បើក រថយន្តពាក់ផ្លាកលេខរដ្ឋ ២០-២-០១៥២ ចេញពីក្រុងសែនមនោរម្យ ក្នុងគោលដៅទៅពិនិត្យមើល ផ្លូវដែលបាក់ស្រុតនៅចំណុចអូរងើយក្នុងស្រុកអូរាំង ដោយខ្វះការព្រំប្រយ័ត្នក៏បានបុកក្មេងប្រុសខាងលើបណ្ដាលឱ្យស្លាប់ ហើយក៏ជ្រុលទៅបុករថយន្ត camry ស្វិតមួយគ្រឿងទៀត បណ្ដាលឲ្យខ្ទេចផ្នែកខាងមុខ ។

ទាក់ទិនករណីនេះ យោងតាមច្បាប់ចរាចរណ៍ផ្លូវគោក ជំពូក​ទី​១០ ស្ដី​ពី​ទោស​ប្បញ្ញត្តិ ត្រង់​មាត្រា​៨៥ បានបញ្ជាក់ថា ជន​ណា​បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុង​ប្រយ័ត្ន ឬ​មិន​គោរព​កាកាតព្វកិច្ច នៃបទ​ប្បញ្ញត្តិ​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក បណ្ដាល​ឲ្យ​ស្លាប់​អ្នក​ដទៃ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន ដល់​១៥​លាន​រៀល និង​អាច​ត្រូវ​ផ្ដន្ទា ទោស​ដោយ​ទោស​បន្ថែម​មួយ ឬ​ច្រើន ដូច​មាន​ចែង​ក្នុង​មាត្រា​៥៣ (​ប្រភេទ​នៃ​ទោស​បន្ថែម​ នៃ​ក្រមព្រហ្មទណ្ឌ​) ។

បើទោះជាដូច្នេះក្ដីគេមិនទាន់ដឹងទេថា តើច្បាប់នៃ ប្រទេសកម្ពុជាមានឥទ្ធិពលគ្រប់គ្រាន់ក្នុងការផ្ដន្ទាទោសលោក យន់ សារ៉ោម ដែរឬយ៉ាងណានោះទេ ? ខណៈកាលពីលើកមុនដែលប្រធានមន្ទីរអភិវឌ្ឍន៍ជនបទដ៏ច្រឡោងខាមរូបនេះ បានទាញកាំបិតដេញ ប៉ងសម្លាប់ភរិយារបស់ខ្លួនហើយលោក ថង សាវុន អភិបាលខេត្តកាលពីអំឡុងខែកក្កដា កន្លងទៅបានត្រឹមតែចេញលិខិតព្រមាននោះ ៕

Advertisement
Advertisement