Connect with us

Hi, what are you looking for?

ក្នុងស្រុក

ដុំថ្មដែលពលរដ្ឋអះអាងថា កម្អួតត្រីបាឡែនត្រូវបានអាជ្ញាធរខេត្តព្រះសីហនុបញ្ជូនទៅធ្វើតេស្ត DNA

ខេត្តព្រះសីហនុ : យោងតាមផេកព័ត៌មានមួយដែលមានឈ្មោះ”ប្រជាជនខេត្តព្រះសីហនុ”បានឲ្យដឹងថា កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ មានសាធារណៈ ជន ក៏ដូចជាបណ្តាញសារព័ត៌មាន បានចុះផ្សាយពីករណីបុរសម្នាក់រើសបានដុំថ្មម្យ៉ាង ដែលបានលើកឡើងថា ជាកម្អួតត្រីបាឡែន នៅចំណុចឆ្នេរជំទាវម៉ៅ-ដើមឈើចាំស្នេហ៍ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាមលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានណែនាំទៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ឱ្យធ្វើការទំនាក់ទំនង និងចុះដល់ទីតាំងរស់នៅរបស់បុរសខាង លើ ដើម្បីអញ្ជើញសាមីខ្លួនមកខណ្ឌរដ្ឋបាលជលផលដើម្បីធ្វើការសាកសួរ និងត្រួតពិនិត្យដុំដែលគាត់អះអាងថា ជាកម្អួតត្រីបាឡែននោះ។ ជាមួយគ្នានេះ មន្ត្រីជំនាញបានកាត់យកសំណាកដើម្បីបញ្ជូនទៅមន្ទីរ ពិសោធន៍រាជធានីភ្នំពេញ ដើម្បីកំណត់អត្តសញ្ញាណតាមរយៈការធ្វើតេស្ត DNA បញ្ជាក់ការពិត។ ចំពោះលទ្ធផល នៃការធ្វើតេស្ត រដ្ឋបាលខេត្តព្រះសីហនុ នឹងធ្វើការជូនដំណឹងនៅពេលបន្ទាប់។

សូមបញ្ជាក់ផងដែរថា បុរសខាងលើនេះ មានឈ្មោះ ឡី ប្រុស អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ មានស្រុកកំណើតនៅ ឃុំទឹកថ្លា ស្រុកព្រៃនប់ បច្ចុប្បន្នរស់នៅ (កែងសេតេ) សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ៕

Advertisement
Advertisement