Connect with us

Hi, what are you looking for?

ក្នុងស្រុក

ខ្សឹបៗ…ពីនេះ…ពីនោះ..អាជ្ញាធរខេត្តមណ្ឌលគិរីធ្វើផ្លូវវៀងដូចក្មេងលេង

មណ្ឌលគិរី : ឡានរាប់សឹបគ្រឿងបានកកស្ទះបន្តកន្ទុយគ្នាជារៀងរាល់ថ្ងៃនៅលើកំណាត់ផ្លូវវៀងដែលមានប្រវែងតែជាង៤រយម៉ែត្រប៉ុណ្ណោះ នៃផ្លូវជាតិ លេខ៧៦អា ត្រង់ចំណុចអូរងើយ នៃស្រុកអូររាំង ខេត្តមណ្ឌលគីរី ។

ការជាប់គាំងចរាចរណ៍ដ៍ធុញទ្រាន់នេះបណ្ដាលមកពីគុណភាពផ្លូវវៀង , គុណភាពផ្លូវដែលតាមអ្នកធ្វើដំណើរខ្លះថា ធ្វើឱ្យតែបានៗ….លេងៗ..ដូចកូនក្មេង ពុំមានបច្ចេកទេសគុណភាពត្រឹមត្រូវ ។

គ្រោះធម្មជាតិបែបនេះនៅប្រទេសណាក៏មានដែរ ប៉ុន្តែក្រសួងផ្លូវថ្នល់គេមិនទុកឲ្យយូរលើសពីមួយថ្ងៃឡើយព្រោះគេចាត់ទុកថា ផ្លូវជាសរសៃឈាមដ៏ចាំបាច់បំផុត។ខុសអីតែជំនាញខេត្តមណ្ឌលគិរីយើងជាងកន្លះខែហើយហាក់ដូចជាមិនសូវខ្វល់ ធ្វើលេងៗដូចក្មេងបៀមដៃ ។

ដោយសារតែបញ្ហានេះបានធ្វើឲ្យការធ្វើចរាចរណ៍ដែលធ្លាប់តែសកម្មកក្ដៅគុកៗនៅលើកំណាត់ផ្លូវជាតិលេខ ៧៦អា ក្នុងខេត្តមណ្ឌលគិរី បែរជាស្ងៀមស្ងាត់គួរឱ្យចង់ខ្លាច ដែលវាក៍បានធ្វើឱ្យបាត់បង់ចំណូលយ៉ាងធ្ងន់ធ្ងរទាំងខាងទេសចរណ៍ និងការដោះដូរទំនិញ។ ប៉ុន្តែបើទោះជាដូចចេះក្ដីគេជឿថា លោកធំនៃមន្ទីរសារធាណការ និងដឹកជញ្ជូនខេត្តភាគឦសានមួយនេះ ទំនងជាគិតថា នឹងមិនធ្វើឲ្យប៉ះពាល់ដល់ឆ្នាំងបាយរបស់គាត់ទេមើល៍ទៅ ..ឱលោកធំខ្មែរអើយ..តើពេលណាទើបអស់លោកចេះគិតពីប្រយោជន៍រួម ប្រយោជន៍ជាតិ៕

Advertisement
Advertisement