Connect with us

Hi, what are you looking for?

ក្នុងស្រុក

បញ្ជូនក្មេងពាល៣នាក់ទៅតុលាការ រឿងបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ

ក្មេងពាលទាំង៣នាក់ និងវត្ថុតាង

មណ្ឌលគិរី : អធិការនគរបាលក្រុងសែនមនោរម្យ ខេត្តកណ្ឌលគិរីគឺលោក កាន់ ពេញ បានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា សមត្ថកិច្ចនឹងបញ្ជូនក្មេងពាល ៣នាក់ទៅកាន់តុលាការនាថ្ងៃទី២០ ខែសីហា នេះដើម្បីចាត់ការតាមនីតិវិធីពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ(កាប់ម៉ូតូ) ។

ក្មេងពាលទាំង៣នាក់ និងវត្ថុតាង

ជនសង្ស័យទាំង៣នាក់មានឈ្មោះ :
១.ឈ្មោះ ម៉ៅ ភារ៉ា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង ទីលំនៅបច្ចុប្បន្នភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។
២.ឈ្មោះ ប៊ុនសារ៉េត រ៉ានុត ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិព្នង មុខរបរដឹកឥវ៉ាន់ ទីលំនៅបច្ចុប្បន្នភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។
៣.ឈ្មោះ ទូច ផានិត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ។

ពួកគេត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០២ និង១៥នាទី អាធ្រាត្រ នៅចំណុចមុខផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

ស្អែកតាមរបាយការណ៍របស់សមត្ថកិច្ចថា ក្រោយទទួលបានបណ្ដឹងរាយការណ៍ភ្លាមៗកម្លាំងអធិការដ្ឋាននគរ បាលក្រុងសែនមនោរម្យ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ បានចុះអន្តរាគមន៍ រហូតឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ដោយដកហូតសម្ភារៈវត្ថុតាងរួមមាន៖
ដាវ ចំនួន០២ដើម , កាំបិតផ្គាក់ ចំនួន០១ដើម
និងម៉ូតូ ០១គ្រឿង ម៉ាក Honda Dream ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ មណ្ឌលគិរី 1B-0432 ៕

Advertisement
Advertisement