Connect with us

Hi, what are you looking for?

ពីនេះ ពីនោះ

ពីនេះ..ពីនោះ.. មន្ត្រីអធិការកិច្ចទ័ពជើងគោកម្នាក់រងការចោទដេញឡានដឹកផ្លែប័រកៀបយកលុយ

រូបភាពតៃកង់រថយន្តសាំយ៉ុងដកលុយឲ្យមន្ត្រីយោធាគឺលោក សុះ ហូសេន

មណ្ឌលគិរី : ពលរដ្ឋបាននិយាយថា មន្ត្រីអធិការកិច្ចទ័ពជើងគោកម្នាក់បានបើករថយន្ត ford របស់ខ្លួនប្រដេញរថយន្ត សាំយ៉ុង ដឹកផ្លែប័រយ៉ាងប្រផាប ប្រភីង កាលពីល្ងាចថ្ងៃទី៣១ សីហា រហូតដល់ស្រុកកែវសីមា គ្រាដែលអ្នកបើករថយន្ត សាំយ៉ុង ឈប់ហុចលុយឱ្យទើបឈប់ដេញ ហើយក៏យកលុយឡើងឡានជិះចេញ ទៅ ។

រូបភាពតៃកង់រថយន្តសាំយ៉ុងដកលុយឲ្យមន្ត្រីយោធាគឺលោក សុះ ហូសេន

ផ្អែកតាមលិខិតបេសកកម្មដែលចុះហត្ថលេខាដោយឧត្តមសេនីយ៍ត្រី ធុក ធារីវុឌ្ឍ មន្ត្រីយោធារូបនោះឈ្មោះ សុះ ហូសេន អត្ថលេខ២២៨០១៩ មានតួនាទីជានាយ រងផ្នែកប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃអធិការកិច្ចទ័ពជើងគោក , ដែនប្រតិបត្តិការ មណ្ឌលគិរី ក្រចេះត្បូងឃ្មុំ និងរតនគិរី។

ពលរដ្ឋបានហៅទង្វើបែបនេះថា វាមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋស្លូតត្រង់និងពេលខ្លះមានរហូតដល់បង្ករឱ្យមានគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលពីភ័យខ្លាចដោយសារការប្រដេញប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺបានបន្ទាបបន្ថោកយ៉ាង ធ្ងន់ធ្ងរដល់កិត្តិយសកងយុទ្ធពលខេមរៈភូមិន្ទ ។

យ៉ាងណាក៏ដោយទាក់ទងបញ្ហានេះឈ្មោះ សុះ ហូសេន បានថ្លែងលាងមុខប្រាប់ក្រុមអ្នកកាសែតថា ខ្លួនគ្រាន់តែចុះយកលុយអាប់ដែលតែកុងរថយន្ត សាំយ៉ុងនោះនៅខ្វះតែប៉ុណ្ណោះ ៕

Advertisement
Advertisement