Connect with us

Hi, what are you looking for?

ក្នុងស្រុក

មួយយប់ឃាត់ខ្លួនក្មេងទំនើងបានជិត២០នាក់

ភ្នំពេញ៖ ត្រឹមរយៈពេលមួយយប់ កម្លាំងនគរបាលរាជធានីភ្នំពេញ បង្រ្កាបករណីក្មេងទំនើង ១៩នាក់។ សមត្ថកិច្ចអះអាងថា ពួកក្មេងទំនើងទាំងនោះ ជាក្រុមផឹកស៊ី និងវាយគ្នាតាមដងផ្លូវ យ៉ាងអនាធិបតេយ្យ។

 តាមគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិថាកម្លាំងអន្តរាគមន៍នៃស្នងការនគរបាលរាជធានីភ្នំពេញ បានសហការជាមួយជាកម្លាំងនគរបាលខណ្ឌដូនពេញ និងកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បានចេញល្បាតត្រួតពិនិត្យពង្រឹងសន្តិសុខ ដោយបង្រ្កាបក្មេងទំនួញចំនួនពីរទីតាំង កាលពីយប់ថ្ងៃទី៧ ឈានចូលទី៨ កញ្ញា ។

 បើតាមស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ នៅចំណុចសួនសុខា សមត្ថកិច្ចបានបង្ក្រាប ក្មេងទំនើងជាស្រ្តីវ័យក្មេងបាន៧នាក់។ សមត្ថកិច្ចបញ្ជាក់ថា ក្រុមក្មេងទំនើងទាំងនោះ ដើរផឹកស៊ី ដល់ពាក់កណ្ដាលយប់ ហើយវាយគ្នានៅលើសួនសុខា បណ្ដាលឱ្យមានការភ្ញាក់ផ្អើល។

 ក្មេងទំនើងមួយក្រុមទៀត មានចំនួន១២នាក់ ដែលមានអាយុចន្លោះពី១៣ដល់១៧ឆ្នាំ ត្រូវកម្លាំងសមត្ថកិច្ច បង្រ្កាបបាននៅម្ដុំបឹងកក់ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ក្រុមក្មេងទំនើងប្រុសៗទាំងនោះ បាននាំគ្នាជិះម៉ូតូដេញវាយគ្នា។ ​

 បច្ចុប្បន្នក្មេងទំនើងទាំងជិត២០នាក់នោះ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីរៀបចំនីតិវិធីដោះស្រាយតាមផ្លូវច្បាប់ ៕

Advertisement
Advertisement