Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រុមមន្ត្រីចុះបិទសិប្បកម្មកែច្នៃឈើនៅស្រុកពេជ្រាដា

មណ្ឌលគិរី : ក្រុមមន្ត្រី នៃខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីបានឲ្យដឹងថា គេបានចុះបិទទីតាំងកែច្នៃឈើមួយកន្លែងកាលពីព្រឹកថ្ងៃទី ១៣ កញ្ញា ឆ្នាំ ២០២៣ នៅចំណុចភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

វត្ថុតាងដែលរឹបអូសបានក្នុងប្រតិបត្តិការនោះរួមមាន :
– តាបឈូសចំនួន០១គ្រឿង,ម៉ាស៊ីនគោយន្ត០១ គ្រឿង,ម៉ាស៊ីនខ្យល់០១គ្រឿង,ម៉ូទ័រកាត់០២គ្រឿង ,ម៉ូទ័រខាត់០១គ្រឿង,ម៉ូទ័រជ្រី០៣គ្រឿង,ម៉ូទ័រស្វាន០១គ្រឿងនិងឈើអារប្រភេទលេខ០១(សុក្រម) ចំនួន១០៩ដុំ/សន្លឹក (មិនទាន់វាស់វែង)ដែលមានម្ចាស់ឈ្មោះ ជ្រូច ភឹម ជាអ្នកទទួលខុសត្រូវ ។

វត្ថុតាងទាំងអស់ខាងលើក្រុមការងារបានយកមករក្សាទុកនៅបរិវេណស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ស្តីពីព្រៃឈើ ៕

Advertisement
Advertisement