Connect with us

Hi, what are you looking for?

ក្នុងស្រុក

សមត្ថកិច្ចឆ្មក់បង្ក្រាបករណីជួញដូរសព្ទព្រៃ និងឆ្អឹង នៅស្រុកកោះញែក

ជនសង្ស័យទាំងពីរនាក់ និងវត្ថុតាងជាសត្វព្រៃ

មណ្ឌលគិរី : គ្រប់មន្ត្រីបាននិយាយថា គេបានឆ្មក់ចូលទៅក្នុងផ្ទះអ្នកជួញដូរសត្វព្រៃដែលជាជនជាតិព្នងចំនួនពីរទីតាំងនៅក្នុងស្រុកកោះញែក កាលពីថ្ងៃទី១៤ កញ្ញាម្សិលមិញ ដោយរឹបអូសបានសាច់សត្វ សត្វរស់ និងឆ្អឹងសត្វជាច្រើន ។

ជនសង្ស័យទាំងពីរនាក់ និងវត្ថុតាងជាសត្វព្រៃ

ទីតាំងទីមួយនៅចំណុចផ្ទះឈ្មោះ វិះ មុំ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិព្នង មានទីលំនៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ វត្ថុតាងចាប់បានរួមមាន៖
១ សត្វឈ្លូសចំនួន ២ក្បាល ទម្ងន់ ២៧.៥គីឡូ
២ ស្នែងឈ្លូសចំនួន ៤ក្បាល
៣ ស្នែងទន្សោងចំនួន១ ក្បាល
៤ ទ្រូងអណ្ដើកចំនួន ៤ ទម្ងន់ ០.៥គីឡូ ។
ទីតាំងទីពីរចំណុចផ្ទះឈ្មោះ ស្រឹ អ៊ួង ភេទស្រី អាយុ ៦៨ឆ្នាំ ជនជាតិ ព្នង មានទីលំនៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ វត្ថុតាងដែលរឹបអូសបានរួមមាន៖
១ ជ្រូកព្រៃចំនួន ៤ក្បាល ទម្ងន់៨១គីឡូ
២ ឈ្លូសចំនួន ១ក្បាល ទម្ងន់១៣គីឡូ
៣ សំពោច ១ក្បាល ទម្ងន់ ២គីឡូ
៤ សត្វស្វារស់ចំនួន ៣ក្បាល ។

ក្រុមការងារចម្រុះ បានដឹកជញ្ជូនសម្ភារៈ និងវត្ថុតាងទាំងអស់យកទៅផ្នែករដ្ឋបាលព្រៃឈើកោះញែក ចំណែកជនសង្ស័យទាំងពីរនាក់ ត្រូវបានឱ្យធ្វើកិច្ចសន្យាបញ្ឈប់ និងពិន័យអន្តរៈកាល ដោយឡែកសាច់សត្វព្រៃទាំងអស់ត្រូវបានក្រុមការងារដុតបំផ្លាញចោល ៕

Advertisement
Advertisement