Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្មេងប្រុសជនជាតិព្នងម្នាក់ រអិលធ្លាក់ចូលអូរបាត់ខ្លួន

មណ្ឌលគិរី : សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីជនជាតិព្នងអាយុ៤ឆ្នាំម្នាក់បានរួចផុតជីវិត ឯបងប្រុសអាយុ ៦ឆ្នាំរបស់នាងបានលង់ទឹកបាត់ខ្លួនពុំទាន់រកឃើញ ក្រោយ ពេលដែល២នាក់បងប្អូនបានដើរលើបន្ទះក្ដារដែលគេធ្វើសំរាប់ដើរឆ្លងអូរ ហើយរអិលធ្លាក់ចូលទៅក្នុងទឹក ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ២៦ កញ្ញា នៅចំណុចភូមិ/ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

តាមប្រភពថា ក្មេងប្រុសដែលបាត់ខ្លួននោះឈ្មោះ សាន់ ណាគ្រី មានទីលំនៅក្បែរកន្លែងកើតហេតុ ។ ចំណែកក្មេងស្រីជាប្អូនដែលរួចរស់ជីវិតពេលដែល តោងមែកប្ញស្សីហើយត្រូវអ្នកភូមិជួយមិនត្រូវបានគេបញ្ជាក់ឈ្មោះនោះទេ។

គិតមកដល់ម៉ោង៤រសៀលថ្ងៃទី២៧ កញ្ញា នេះសពក្មេងប្រុសខាងលើពុំទាន់ត្រូវបានគេរកឃើញនៅឡើយទេ ខណៈដែលអ្នកភូមិ សមត្ថកិច្ច និងអាជ្ញាធរកំពុងមុជទឹករាវរកយ៉ាងសកម្មនោះ ។

សូមបញ្ជាក់ថា នៅក្នុងភូមិសាស្ត្រស្រុកកែវសីមាប៉ុន្មានថ្ងៃជាប់ៗគ្នានេះភ្លៀងបានបង្អុរចុះស្ទើរមិនរំលោះថ្ងៃ ។ហើយអូរដែលក្មេងរងគ្រោះឆ្លងនោះមានជម្រៅរហូត ដល់ជាង១០ម៉ែត្រ ហ៊ុំព័ទ្ធដោយសំរាស់ប្ញស្សី និងមែកឈើដែលជាឧបសគ្គក្នុងការរុករក ៕

Advertisement
Advertisement