Connect with us

Hi, what are you looking for?

ក្នុងស្រុក

ថៃប្រគល់មជ្ឈមណ្ឌលសំចតសម្រាប់ជនរងគ្រោះដោយសារការជួញដូរដល់កម្ពុជា

ភ្នំពេញ ៖ ក្រោយកិច្ចពិភាក្សាការងារទ្វេភាគី ជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃ ទី២៨ កញ្ញានេះ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បាន​ចុះហត្ថលេខាប្រគល់មជ្ឈមណ្ឌលសំចត និងទទួលជនរងគ្រោះ​ដោយសារ​ការជួញដូរដល់កម្ពុជា។

មជ្ឈមណ្ឌលដែលត្រូវបានសាងសង់ឡើងកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នៅទីក្រុងប៉ោយប៉ែត
ក្រោមជំនួយរបស់រដ្ឋាភិបាលថៃនេះ មានតម្លៃជាង ២,៣លាន ដុល្លារអាមេរិក ។

សូមបញ្ជាក់ថា លោក សេដ្ឋា ថាវីស៊ីន នៃគណបក្សភឿថៃ ត្រូវបានសភាបោះឆ្នោតយល់ព្រមតែងតាំងជានាយករដ្ឋមន្ត្រីទី៣០របស់ថៃ។ ជាងមួយខែក្រោយមក ពោលគឺនៅថ្ងៃទី២៨ ខែកញ្ញានេះ លោក សេដ្ឋា ថាវីស៊ីន បានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដែលជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក ៕

Advertisement
Advertisement