Connect with us

Hi, what are you looking for?

ក្នុងស្រុក

ចាប់ខ្លួនជនជាតិយួន២នាក់ករណីឈួញដូរគ្រឿងញៀនឆ្លងដែនជាង២គ.ក

មណ្ឌលគិរី : ស្នងការខេត្តមណ្ឌលគិរីបានឲ្យដឹងតាម រយៈសន្និសីទកាសែតមួយនារសៀលថ្ងៃទី២៩ កញ្ញា នេះថា គេបានឃាត់ខ្លួនបុរសជនជាតិយួន២នាក់ និងថ្នាំញៀនទម្ងន់ ២៣៧៦.៤៧ ក្រាម កាលពីល្ងាចថ្ងៃទី ២៧ កញ្ញា នៅចំណុចច្រកទ្វាព្រំដែនគោកទ្វេភាគីឡាប៉ាខេ​ ស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ។

បុរសយួនជាជនសង្ស័យទាំងនោះមាន ១/ ឈ្មោះ​ ឌីញ វ៉ាន់ជាវ (DINH VAN TRIEU ) ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបប មិនពិតប្រាកដ
– ទីកន្លែងកំណេីត ឃុំគីមដុង ស្រុកចាងឌិញ ខេត្តឡាងសឺន
– ទីលំនៅបច្ចុប្បន្ន ភូមិ៥ ឃុំថុងញិត ស្រុកប៊ូដាំង ខេត្តប៊ិញភឿ
បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូតជាលទ្ធផលវិជ្ជមាន(+)។
២/ ឈ្មោះ​ ឡេ ស៊ីលិញ (LE SY LINH ) ភេទប្រុស អាយុ២៤ឆ្នាំ មុខរបប មិនពិតប្រាកដ
-ទីកន្លែងកំណេីត សង្កាត់វ៉ាន់ខេ ខ័ណ្ឌ ម៉េលិគ ក្រុងហាណូយ
-ទីលំនៅបច្ចុប្បន្ន ភូមិទី២ សង្កាត់ម៉េលិញ ក្រុងឡឹមហា ខេត្តឡឹមដុង បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូតជាលទ្ធផលវិជ្ជមាន(+)។

សមត្ថកិច្ចបានឲ្យដឹងថា ពេលនេះជនសង្ស័យខាងលើ និងសម្ភារៈវត្ថុតាង កំពុងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកែវសីមា កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមនីតិវិធី ៕

Advertisement
Advertisement