Connect with us

Hi, what are you looking for?

ក្នុងស្រុក

ចាប់ខ្លួនបុរសដែលអាករប៉ងសម្លាប់អ្នកដឹកម្ហូបអាហារ

ព្រះសីហនុ ៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុបានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានកាលពីថ្ងៃទី ២៩ កញ្ញា ម្សិលមិញថា គេចាប់ខ្លួនបានហើយបុរសម្នាក់ដែលអាករប៉ងសម្លាប់អ្នកដឹកម្ហូបអាហារ ។ការចាប់ខ្លួននេះធ្វើឡើង នៅចំណុចផ្លូវជាតិលេខ៤ ត្រង់កែងផ្លូវឡើងផ្លូវល្បឿនលឿន ស្ថិតភូមិចាំស្រី ឃុំកំពង់សិលា ស្រុកកំពង់សិលា។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ថា ជនសង្ស័យឈ្មោះ សង ធិន្នា អាយុ១៩ឆ្នាំ មុខរបកម្មកអូសខ្សែកាប ។ លោកថា ជននេះបានយកកាំបិទឡាបអារ-ក ជនរងគ្រោះឈ្មោះ ម៉ាង ភីឡាយ អាយុ២០ឆ្នាំ មុខរបដឹកជញ្ចូនម្ហូប ត្រង់ចំណុចផ្លូវបេតុងចូលទៅវត្ត ជោតញ្ញាណ ហៅវត្តលើ មុខហាងមីហុឹ ស្ថិតភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានប្រាប់ថា មូលហេតុដែលខ្លួនប្រើកាំបិតឡាមប៉ងសម្លាប់អ្នកដឹកម្ហូបអាហារនោះ គឺដោយសារខឹងនិងជនរងគ្រោះប្រើពាក្យឌឺដង មាក់ងាយមកលើខ្លួន ។ សូមបញ្ជាក់ថា បច្ចុប្បន្នជនរងគ្រោះកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ៕

Advertisement
Advertisement