Connect with us

Hi, what are you looking for?

ក្នុងស្រុក

សុំជីដូនទៅរាវខ្យង លង់ទឹកប្រឡាយស្លាប់៣នាក់

បន្ទាយមានជ័យ : សមត្ថកិច្ចនិយាយថា ក្មេងស្រី៣នាក់បានស្លាប់ កាលពីថ្ងៃទី ០៧ តុលា ម្សិលមិញ គ្រាដែលពួកគេចុះទៅរាវខ្យងក្ដាមក្នុងប្រឡាយមួយដែលមានទីតាំងនៅចំណុចភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ក្មេងរងគ្រោះឈ្មោះទី១៖ ស៊ុម សៅរី អាយុ១៦ឆ្នាំ ទី២៖ ស៊ុម សៅរ៉ាត់ អាយុ១២ឆ្នាំ និងទី៣៖ ឈ្មោះ អឿន សោភា អាយុ១២ឆ្នាំ ។

បើតាមសាក្សីថា ដំបូងឡើយក្មេងស្រីម្នាក់ក្នុងចំណោមនោះបានលង់ទឹក បន្ទាប់មកក្មេងស្រីពីរនាក់បានហែលទៅជួយក៏ត្រូវក្មេងរងគ្រោះតោងជាប់ហើយក៏លង់ស្លាប់ទាំងអស់គ្នាតែម្ដង ៕

Advertisement
Advertisement