Connect with us

Hi, what are you looking for?

ក្នុងស្រុក

គយចាប់រថយន្តខា្នតធំ២គ្រឿង ពីក្រុមហ៊ុនចំការកៅស៊ូយួន សង្ស័យអត់ពន្ធ

មណ្ឌលគិរី៖ សមត្ថកិច្ចគយកាលពីថ្ងៃទី០៨តុលាម្សិលមិញ បានចាប់រថយន្តខ្នាតធំម៉ាក HYUNDAI ២គ្រឿង ពីក្នុងក្រុមហ៊ុនចំការកៅស៊ូយួនឈ្មោះ ប៊ិនហ្វឿក១ មានទីតាំងនៅភូមិ ពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមាខេត្តមណ្ឌលគិរី ដែលគេសង្ស័យថាអត់ពន្ធ ។

មន្ត្រីបាននិយាយថា រថយន្តធុនធំទាំងពីរគ្រឿង បច្ចុប្បន្ន ត្រូវបានគេយកទៅរក្សាទុកជាបណ្ណោះអាសន្ននៅស្នាក់ការសន្តិសុខ ៧៦១ ក្នុងស្រុកកែវសីមា ដើម្បីឲ្យមន្ត្រីជំនាញផ្ទៀងផ្ទាត់ឯកសារផ្លូវច្បាប់ ពីព្រោះគេសង្ស័យថា ពុំមានបង្កាន់ដៃបង់ពន្ធនាំចូល ៕

 

Advertisement
Advertisement