Connect with us

Hi, what are you looking for?

ក្នុងស្រុក

ចាប់ខ្លួនបុរសម្នាក់រឿងកាប់រានដីព្រៃរដ្ឋធ្វើកម្មសិទ្ធិ

មណ្ឌលគិរី : សមត្ថកិច្ចឲ្យដឹងថា គេបានចាប់ខ្លួនបុរសម្នាក់តាមដីកាពីសៀលថ្ងៃទី១៨ តុលា ម្សិលមិញ នៅចំណុច ភូមិពូរ៉ាង ឃុំប៊ូស្រា ស្រុកពេជ្រាដាំ ពីបទកាប់រានដីព្រៃធ្វើកម្មសិទ្ធិ ។

ជនសង្ស័យឈ្មោះ សារឿន ម៉ាប់ ហៅម៉ាប់ប៊ូស្រា ភេទប្រុស អាយុ ៤២ឆ្នាំ ជាតិខ្មែរ ទីលំនៅសព្វថ្ងៃភូមិពូរាំង ឃុំប៊ូស្រា ស្រុកពេជ្រា ខេត្តមណ្ឌលគីរី រងការចោទថា បានកាប់គាស់រុនរានដីព្រៃ ឆ្ការព្រៃ និងឈូសឆាយដីព្រៃរដ្ឋដើម្បីយកធ្វើជាកម្មសិទ្ធិ នៅចំណុចភ្នំរហាំង ភូមិពួឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគីរី កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២០ ។

តុលាការប្រកាសផ្តន្ទាទោសជននេះដាក់ពន្ធនាគារកំណត់ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៦០ (ហុកសិប)លានរៀល ៕

Advertisement
Advertisement