Connect with us

Hi, what are you looking for?

ក្នុងស្រុក

សមត្ថកិច្ចខេត្តមណ្ឌលគិរី និងខេត្តដាក់ណុងជួបគ្នានិយាយពីសន្តិសុខព្រំដែន

មណ្ឌលគិរី ៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី  និងមេបញ្ជាការកងទ័ពការពារព្រំដែនខេត្តដាក់ណុងប្រទេសវៀតណាម កាលពីថ្ងៃទី ២៧ តុលា ឆ្នាំ២០២៣ បានជួបគ្នានិយាយពីបញ្ហាសន្តិសុខនៅតាមព្រំដែន ។

លោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ថ្លែងថា ជាទូទៅភាគីទាំងពីរតែងតែជួបពិភាក្សាផ្លាស់ប្តូរយុទ្ធសាស្ត្រគ្នាក្នុងគោលដៅប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនដែលក្នុងនោះមានដូចជា ករណីកាប់បំផ្លាញព្រៃឈើ ជួញដូរមនុស្ស គ្រឿងញៀន និងបទឧក្រិដ្ឋឆ្លងដែនផ្សេងៗទៀត ។

ចំណែកលោក វូ ស៊ូនដាយ មេបញ្ជាការកងទ័ពការពារព្រំដែនខេត្តដាក់ណុង ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ក្រោមស្មារតីទទួលខុសត្រូវ និងកិច្ចសហប្រតិបត្តិការល្អរវាងសមត្ថកិច្ច នៃខេត្តទាំងពីរ ជាការកត់សម្គាល់សន្តិសុខសណ្ដាប់ធ្នាប់តាមព្រំដែនមានសភាពល្អប្រសើរ ។

បើតាមលោក ហែម បូណារ៉ែល កន្លងទៅភាគីទាំងពីរតែងតែធ្វើការទប់ស្កាត់ និងដោះស្រាយករណីព្រំដែនប្រកបដោយប្រសិទ្ធភាព ស្របតាមកិច្ចព្រមព្រៀងស្តីពីបទប្បញ្ញត្តិព្រំដែន និងកិច្ចព្រមព្រៀងសហប្រតិបត្តិការរបស់ថ្នាក់ដឹកនាំភាគីទាំងពីរ ៕

Advertisement
Advertisement