Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជនជាតិដើមភាគតិចលើកគ្នាបន់ស្រន់ បន្ទាប់ពីជួបរឿងឧបទ្រព

មណ្ឌលគិរី ៖ ពលរដ្ឋជនជាតិដើមភាគតិចយ៉ាងហោច ណាស់១០០នាក់កាលពីថ្ងៃទី៣០វិច្ឆិកាម្សិលមិញបានលើកគ្នាធ្វើពិធីបន់ស្រន់នៅលើកំពូលភ្នំរដាង ស្ថិតក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យបន្ទាប់ពីពួកគេជួបរឿងរ៉ាវឧបទ្រព ។

តំណាងអ្នកភូមិមួយរូបគឺអ្នកស្រី រឿន ហែង បានថ្លែងថាកន្លងមកអ្នកភូមិ បានកើតមានហេតុការណ៍ប្លែកៗ ឧស្សាមានមនុស្សម្នាឈឺថ្កាត់ រហូតឈានដល់មានមនុស្សចងកសម្លាប់ខ្លួន។ មិនត្រឹមប៉ុណ្ណោះ ទីតាំងអណ្តូងទឹកបុរាណនៅជើងភ្នំរដាង(ក្បាលអូរច្បារឬទឹកច្រប់)​ដែល​មានអាយុកាលរាប់រយឆ្នាំ ជាច្រើនតំណ​មនុ​ស្សមិនដែលរីងស្ងួតម្តងណានោះ​ សម្រាប់អ្នកភូមិប្រើបែរជាប្រែប្រួលពណ៌ពីថ្លាទៅខៀវយ៉ាងចម្លែក។
កត្តាទាំងនេះត្រូវបានអ្នកភូមិចាប់អារម្មណ៏ថា អាចបណ្តាលមកពីសកម្មភាពមិនប្រក្រតីដែលបានកើតមានតាំងពីឆ្នាំ២០១៩ដល់២០២០ ដែល​កាលនោះ មានគ្រឿងចក្រមួយចំនួនបានចូលទៅឈូសឆាយដីព្រៃកន្លែងតំណមរបស់អ្នកភូមិលើភ្នំរដាង ក្នុងបំណងហ៊ុំព័ទ្ឋយកជាកម្ម​សិទ្ឋ។ ក្រោយមានការប្រឆាំងតវ៉ាពីអ្នកភូមិ សកម្មភាពកាប់រានដីនេះក៏ត្រូវផ្អាក ហើយមានការប្តឹងផ្តល់គ្នាឡើងតុលាការអស់ជាច្រើនឆ្នាំ មិន​ដឹងឈ្នះចាញ់។​

យ៉ាងណាក៏ដោយលោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី ដែលបានចូលរួមក្នុងពិធីសែនព្រេននេះបានលើកទឹកចិត្តដល់អ្នកភូមិទាំងអស់ នៅពេលមានបញ្ហាសុខភាពត្រូវទៅមន្ទីរពេទ្យដើម្បីពិនិត្យព្យាបាល ហើយបើមានបញ្ហាទំនាស់នានា ត្រូវរិះរកការដោះស្រាយតាមផ្លូវច្បាប់ ដែលអាចធានាដល់សិទ្ឋ និងអត្ថប្រយោជន៍ផ្សេងៗសម្រាប់បងប្អូន ។ តែលោកមិនបដិសេធការប្រតិបត្តិជំនឿរបស់បងប្អូនទាំងនោះឡើយ៕

Advertisement
Advertisement