Connect with us

Hi, what are you looking for?

ក្នុងស្រុក

លោក ជេត រតនៈ ម្ចាស់ហាងលក់ទូរសព្ទដុល្លារដុល្លារ ខេត្តព្រះសីហនុ ៖ ការផ្តល់ទំនុកចិត្តដល់អតិថិជនជាចំណុចសំខាន់ក្នុងការធ្វើអាជីវកម្ម

ព្រះសីហនុ៖ ភាពជឿជាក់ប្រកបដោយស្មារតីទទួលខុសត្រូវ របស់បុគ្គលម្នាក់ៗ គឺជាជលករដ៏សំខាន់ៗ ជំរុញអាជីវកម្មគ្រប់ប្រភេទរបស់អាជីវករ ពេលនេះបើយោងតាមការបញ្ជាក់ពីលោក ជេត រតនៈ ម្ចាស់ហាងលក់ទូរសព្ទយីហោ ដុល្លារដុល្លារ ខេត្តព្រះសីហនុ។

ថ្លែងក្នុងពិធីជួបជុំអតិថិជនរបស់ខ្លួន ក៏ដូចជាការថ្លែងអំណរគុណដល់បុគ្គលិកទាំងអស់ទាំងពីរសាខា នាព្រលប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ លោក ជេត រតនៈ បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងការគាំទ្រដ៏ពេញទំហឹងពីអតិថិជន ក៏ដូចជាការថ្លែងអំណរគុណបុគ្គលិកដែលបានខិតខំប្រឹងប្រែងនាពេលកន្លងមក។ ជារៀងរាល់ឆ្នាំលោកតែងតែប្រារព្ធពិធី សប្បាយៗ ជារៀងរាល់ឆ្នាំ ជាក់ស្ដែងនៅឆ្នាំ២០២៣នេះ គឺជាគំរប់ខួបទី៦ ដែលលោក និងក្រុមការងារបុគ្គលិករបស់លោកបានចាប់យកនូវ អាជីវកម្មលើសេវាកម្មលក់ និងជួសជុលទូរសព្ទគ្រប់ប្រភេទ ដោយប្រកាន់ខ្ជាប់នូវពាក្យស្លោកថា ការបម្រើនូវសេវកម្មប្រកបដោយភាពទំនួលខុសត្រូវ សច្ចាស់ និងគុណធម៌ ទើបលោកអាចឈានមកដល់ដំណាក់កាលនេះ។ ដើម្បីឆ្លើយតបទៅនឹងការគាំទ្រដ៏មហិមារបស់អតិថិជនរបស់ហាងទូរសព្ទ ដុល្លារដុល្លារ . យើងខ្ញុំជាស្ថាបនិក និងឈានទៅបង្កើតនៅសេវាកម្មជាច្រើនមុខបន្ថែមទៀត តាមលក្ខណៈស្តង់ដា លើផ្នែកប្រព័ន្ធអេឡិចត្រូនិច គ្រប់ប្រភេទ។

លោកបានបន្ថែមដោយសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះហាងទូរសព្ទវាហោ ដុល្លារដុល្លារ បានពង្រីកខ្លួន រហូតពីសាខាដោយសាខាទី១ មានទីតាំងនៅទល់មុខសាលាបឋមសិក្សាផ្សារលើក្រុងព្រះសីហនុ និងសាខាទី២ នៅតាមបណ្ដោយផ្លូវសេតេ (ក្បែរស្ពានសេតេ)។

ដោយឡែកចំពោះមូលហេតុដែលអតិថិជន គាំទ្រហាងរបស់លោកដោយសារតែហាងរបស់លោក មានទំនួលខុសត្រូវចំពោះអតិថិជន រាល់អតិថិជនដែលបានជាវ ឬទិញផលិតផលពីហាងទូរសព្ទរបស់លោកហើយមានបញ្ហា ក្នុងកំឡុងពេលធានាលោក និងធ្វើការជួសជុល ឬដូរថ្មីជូនវិញ។

សូមបញ្ជាក់ផងដែរថា ក្នុងពិធីជួបជុំនារាត្រីនោះផងដែរ ហាងទូរសព្ទ ដុល្លារដុល្លារ បានផ្ដល់នូវមហាសំណាងផ្ទួនៗ ដល់អតិថិជន និងអ្នកចូលរួមផងដែរ ដោយរង្វាន់ដូចជា ម៉ូតូ honda dream 024, ទូរទឹកកក, ម៉ាស៊ីនត្រជាក់, ចង្ក្រានហ្គាស, speaker, និង power bank៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement