Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្នុងរយៈពេល ៣ថ្ងៃ ខេត្តព្រះសីហនុមានភ្ញៀវទេសចរណ៍មកកម្សាន្ដចំនួនសរុបប្រមាណ ៤៧២.៦៩៧នាក់

ព្រះសីហនុ៖ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកលរយៈពេល ០៣ថ្ងៃ គិតចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ខេត្តព្រះសីហនុមានភ្ញៀវទេសចរណ៍មកកម្សាន្ដសរុបចំនួន ៤៧២.៦៩៧នាក់ កើនឡើង២១,២៤% ក្នុងនោះ ភ្ញៀវជាតិ ៤៦៤.១០០នាក់ កើនឡើង២១,០៥ និងភ្ញៀវបរទេស ៨.៥៩៧នាក់ ថយចុះ១,៩៦%។

បើតាមរបាយការណ៍ពីប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បញ្ជាក់ថា៖

ក.មានភ្ញៀវចូលតាមព្រលានយន្ត ហោះអន្តរជាតិ ០៦ជើង មានភ្ញៀវសរុប ៥៣០នាក់ ក្នុងនោះ ភ្ញៀវជាតិ ០៦នាក់ និងភ្ញៀវអន្តរជាតិ ៥២៤នាក់ ។

ខ.ភ្ញៀវទេសចរទៅកម្សាន្តតាម កោះនានាសរុប ៣.៥៧៨នាក់ កើនឡើង១២៩,៩៥% ក្នុងនោះ ភ្ញៀវជាតិ ១.៨៥៨នាក់ កើនឡើង៦៤,៤២% និងភ្ញៀវបរទេស ១.៧២០នាក់ កើនឡើង៣០៣,៧៦% ។

គ.ភ្ញៀវទៅកម្សាន្តតាមបណ្តាឆ្នេរ និង រមណីយដ្ឋាននានាសរុប ៤៦៥.៨៩៣នាក់ កើនឡើង២០,០១% ក្នុងនោះ ភ្ញៀវជាតិ ៤៥៩.៥៤០នាក់ កើនឡើង២០,២១% និងភ្ញៀវបរទេស ៦.៣៥៣នាក់ កើនឡើង៦,៩០% ៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement