Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

ព្រះសីហនុ ៖ ឯកឧត្តមបណ្ឌិត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ នៅល្ងាច ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំក្រុង-ស្រុក មន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធ មេឃុំចៅសង្កាត់ វិស័យឯកជន និងអង្គការសង្គមស៊ីវិលផងដែរ។

ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា ខេត្តព្រះសីហនុ និងខេត្តសៀមរាប មានហេដ្ឋារចនាសម្ព័ន្ធតាមបែបនគរូបនីយកម្ម ដូចនេះយើងត្រូវអនុវត្តរដ្ឋបាលសាធារណៈបំរើសេវាជូនប្រជាពលរដ្ឋ ក្នុងនោះការថែរក្សារោងចក្រ សហគ្រាស អ្នកវិនិយោគ និងទេសចរក៏ជារឿងមួយសំខាន់ ដើម្បីក៏សាង ខេត្តព្រះសីហនុ អោយទៅជារដ្ឋបាលទំនើបស៊ីវីល័យ បង្កើនធនធានមនុស្ស រក្សាសន្តិសុខ ស្ថេភាពនយោបាយ ដែលជាតម្រូវការរបស់យើងទាំងអស់គ្នា។

ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃចំពោះរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងកងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំបំពេញតួនាទី ភារកិច្ចទទួលបានលទ្ធផលផ្លែផ្កានាពេលនេះ និងកោតសរសើរក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ ដែលជាយន្តការមួយបំពេញការងារឲ្យយើងស្គាល់ការងារខ្លួនឯង ចេះធ្វើការជាមួយអ្នកដទៃ ហើយអ្វីប្រឈមជួបប្រទះជាធាតុផ្សំសម្រាប់យើងដោះស្រាយបានទាន់ពេលវេលា។  ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ ចេញនូវគោលនយោបាយសន្តិភាពតាមរយ:កិច្ចចរចាដែលជានិមិត្តរូប នៃសន្តិភាពដើរលើមាគា៍ត្រឹមត្រូវ នេះដោយសារថ្នាក់ដឹកនាំរបស់យើងកំពុងបានកសាងនូវវប្បធម៌ និងសន្តិភាពដែលជារឿងមួយសំខាន់ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យនាពេលបច្ចុប្បន្ន។

ជាមួយគ្នានោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះហនុ បានបង្ហាញមោន:ភាព ចំពោះបណ្តាឃុំសង្កាត់ ដែលបានអនុវត្តន៍យន្តការមេសំខាន់ៗ ទាំង៥ ចំនុចបានយ៉ាងល្អរួមមាន៖

១. គោលនយោ បាយ ភូមិ ឃុំ មានសុវត្តិភាព ទទួលបានលទ្ធផលល្អ

២.ការផ្តល់សេវាសាធារណៈ

៣.ការដោះស្រាយក្រៅប្រព័ន្ធតុលាការ

៤.ការគាំពាសង្គម និងសុខាភិបាល

៥.ការអភិវឌ្ឍន៍មូលធនមនុស្ស។

ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា ទន្ទឹមនិងលទ្ធផលល្អប្រសើរ ក៏មានបញ្ហាប្រឈមមួយចំនួនផងដែរ៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement