Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជនជាតិចិនចំនួន ៤នាក់បានរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍កាលពីព្រឹកមិញ ក្នុងក្រុងព្រះសីហនុ

ព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅព្រឹក ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ រវាងរថយន្តបុកប៉ះជាមួយរថយន្ត នៅតាមបណ្តោយផ្លូវ ៤០ម៉ែត្រ ផ្លូវលេខ ៨៣៥ ស្ថិតនៅក្នុងភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បណ្តាលឲ្យជនជាតិចិនចំនួន ៤នាក់បានរងរបួសធ្ងន់ស្រាល។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក Starix ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BA-7808 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុបានឡើងវ៉ាជេងរថយន្តមួយគ្រឿងម៉ាក Tundra ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BF-1134 ក្រោយមកក៏បានជ្រុលទៅបុកនិងរថយន្តមួយគ្រឿងទៀតម៉ាក RangRover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-7575 ក្នុងទិសដៅផ្ទុយគ្នា ចំពីមុខយ៉ាងពេញទំហឹង និងរេមកប៉ះគ្នាជាមួយរថយន្តTundraខាងលើ ដែលបើកបរស្របទិសគ្នាបន្ថែមទៀតផងដែរ។

ក្រោយពេលកើតហេតុភ្លាមៗ នោះជនរងគ្រោះត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជនពេទ្យចិនមួយកន្លែងក្នុងក្រុងព្រះសីហនុ ។

បច្ចុប្បន្ន សមត្ថកិច្ចនគរបាលចរចារណ៍ផ្លូវគោក បានចុះមកជួយសម្រួលចរាចរណ៍នៅកន្លែងកើតហេតុ និងធ្វើការវាស់វែង រួចស្ទួចយកវត្ថុតាងរថយន្តខាងលើយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ រងចាំធ្វើការដោះស្រាយបន្ត តាមនីតិវិធីច្បាប់៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement