Connect with us

Hi, what are you looking for?

ក្នុងស្រុក

រកឃើញមុខព្រានបាញ់សត្វនៅកែវសីមាហើយ..

មណ្ឌលគីរី : បុរសម្នាក់ដែលគេសង្ស័យថា ជាអ្នកប្រមាញ់សត្វលក់យ៉ាងរង្គាលនៅតំបន់អភិរក្សសត្វព្រៃកែវសីមា ត្រូវគេរកមុខឃើញ និងបានចូលបង្ហាញខ្លួននៅចំពោះមុខសមត្ថកិច្ចហើយកាលពីព្រឹកថ្ងៃទី ០៩មករា ឆ្នាំ ២០២៤ នេះ ។ នេះបើតាមសេចក្ដីរាយការណ៍ដែលធ្លាយចេញពីស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរី ។

តាមប្រភពថា ជនសង្ស័យឈ្មោះ សូរ វិរះ ជាមន្រ្តី នៃស្នងការដ្ឋានខេត្តមណ្ឌលគិរី ។ ជននេះជាអ្នកប្រមាញ់សត្វលក់យូរ ហើយ តែដោយសារគេជាមន្ត្រីធំប៉ូលីស ក៏គ្មានអ្នកណាហ៊ានប៉ះពាល់ឡើយ , ទើបតែកាលពីពេលថ្មីៗក្រុមអ្នកជំនាញផ្នែកបរិស្ថានថតបានដោយចៃដន្យគ្រាដែលលោកធំ វិរៈ តម្រង់កាំភ្លើងពីក្នុងឡានទៅកាន់ស្វាកន្ទុយសដែលជាប្រភេទសត្វកម្រនៅតំបន់អភិរក្សសត្វកែវសីមាក៏បែករឿងតែម្ដង ។

ក្រុមសង្គមស៊ីវិលក៍ដូចជាពលរដ្ឋបានស្នើសុំឲ្យសមត្ថកិច្ចចាត់ការប្រឆាំងជននេះឲ្យបានធ្ងន់ធ្ងរប្រយោជន៍ដើម្បីការពារសត្វព្រៃនៅកម្ពុជា ៕

Advertisement
Advertisement