Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជនសង្ស័យជនជាតិចិនម្នាក់ ត្រូវបានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត

ព្រះសីហនុ៖ កម្លាំងជំនាញ នៃការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យជនជាតិចិន ចំនួន ១នាក់ និងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ដែលប្រព្រឹត្តិក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងតាមការបញ្ជានាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

កម្លាំងជំនាញ បានចាប់ដកហូតយកវត្ថុតាងរួមមាន៖១៖ កាំភ្លើងខ្លី ចំនួន ០១ ដើម ម៉ាកCF98 លេខ: 00542007236

២៖ កាំភ្លើ..ងវែង ចំនួន ០១ ដើម ម៉ាក BLOW លេខ: B14I2-21060103

៣៖ បង់កាំភ្លើង ចំនួន ០៥ (ខូចបង់ ចំនួន០១)

៤៖ កាណុងកាំភ្លើង ចំនួន ០១

៥៖ គ្រាប់កាំភ្លើង ចំនួន ៦៥គ្រាប់

៦៖ ទូរស័ព្ទដៃ ចំនួន ០៦គ្រឿង

៧៖ លិខិតឆ្លងដែន ចំនួន ០២ក្បាល

៨៖ សៀវភៅការងារជនបរទេស ចំនួន ០២ក្បាល

៩៖ អត្តសញ្ញាណបណ្ណសញ្ជាតិចិន ចំនួន ០៣ ក្បាល

១០៖ លោហៈធាតុពណ៌ស ត្បូងពណ៌សចំនួន ០១ វង់

១១៖ កុំព្យូទ័រ ម៉ាក Lenovo ចំនួន ០១ គ្រឿង

១២៖ ថ្នាំក្នុងកំប៉ុងពណ៌ស ចំនួន ០៥ កំប៉ុង (៥០០គ្រាប់)

១៣៖ រថយន្ត ០១ គ្រឿង ម៉ាក HONG QI ស្លាកលេខ ភ្នំពេញ 2BW-6836

១៤៖ សម្ភារប្រើប្រាស់មួយចំនួន។

 

សូមបញ្ជាក់ផងដែរថា ជនសង្ស័យត្រូវបានឃាត់ខ្លួន កាលពីល្ងាច ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ នៅចំណុចអាគារមួយ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement