Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងព្រមានពីគ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងស្រវឹង

ក្រសួងសុខាភិបាល នាថ្ងៃទី៩ ខែមករា ម្សិលមិញបានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ផលប៉ះពាល់សុខភាពដោយសារការប្រើប្រាស់គ្រឿងស្រវឹង ។

ក្រសួងបានឲ្យដឹងថា ក្នុងរយៈពេលតែ២ទៅ៣នាទីតែប៉ុណ្ណោះ ជាតិអាល់កុលអាចជ្រៀបចូលដល់ខួរក្បាល ហើយអាចបង្ករោគសញ្ញា ទៅតាមកំហាប់ជាតិអាល់កុល ការចាប់ផ្តើមនិយាយច្រើន ចលនាអន់ថយ គំហើញថយចុះ ក្អួតចង្អោរ ឬបាត់បង់ស្មារតី ហើយការទទួលគ្រឿងស្រវឹងច្រើនពេក អាចបង្កឱ្យសន្លប់ ប្រឈមនឹងជំងឺឆ្លងដូចជាជំងឺអេដស៍ និងជំងឺផ្សេងៗទៀត។

ថែមលើនេះក្រសួងក៍បានបញ្ជាក់ដែរថា គ្រឿងស្រវឹងបានបង្កឱ្យមានផលប៉ះពាល់រយៈពេលវែង ដូចជា៖

* ជំងឺក្រិនថ្លើម ខូចថ្លើម* ជំងឺមហារីក៖ មាត់ បំពង់ក បំពង់អាហារ ថ្លើម ពោះវៀនធំ សុដន់។ល។* ជំងឺមហារីកឈាម* ប្រព័ន្ធភាពស៊ាំចុះខ្សោយ ងាយធ្លាក់ខ្លួនឈឺដោយសារការបង្ករោគ* បញ្ហាសុខភាពផ្លូវចិត្ត៖ ជំងឺថប់បារម្ភ (Anxiety) ជំងឺធ្លាក់ទឹកចិត្ត (Depression) មានជំងឺវង្វេងពេលឈានចូលវ័យចំណាស់ (Dementia)* ក្លាយជាបុគ្គលញៀនគ្រឿងស្រវឹង* អសមត្ថភាពផ្លូវភេទ* ជំងឺបេះដូង និងសរសៃឈាម* ជំងឺសរសៃឈាមខួរក្បាល (ស្ទះ ឬបែកសរសៃឈាមខួរក្បាល)* ជំងឺខ្សោយសាច់ដុំ និងឆ្អឹង* ទារកមានការលូតលាស់មិនប្រក្រតីនៅក្នុងផ្ទៃស្ត្រីប្រើប្រាស់គ្រឿងស្រវឹងអំឡុងពេលពរពោះ* ជំងឺមិនឆ្លងផ្សេងៗទៀត៖ លើសជាតិអាស៊ីត លើសសម្ពាធឈាម លើសជាតិខ្លាញ់ក្នុងឈាម លើសជាតិស្ករ (ជំងឺទឹកនោមផ្អែម) អាចវិវត្តទៅរកផលវិបាក ធ្ងន់ធ្ងរ និងស្លាប់មុនអាយុ៕

Advertisement
Advertisement