Connect with us

Hi, what are you looking for?

ក្នុងស្រុក

មិនមែនលំៗទេ..ប្រើគោយន្តដឹកគ្រឿងញៀនជាង១០០គ.ក ទីបំផុតសមត្ថកិច្ចចាប់បាន

ស្ទឹងត្រែង : សមត្ថកិច្ចឲ្យដឹងថា គេបានឃាត់គោយន្តមួយគ្រឿង ដែលផ្ទុកគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់១៥៩ គីឡូក្រាមកាលពីទៀបភ្លឺថ្ងៃទី ០៨ មករា ឆ្នាំ ២០២៤ នៅចំណុច ភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបូរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ជាមួយគ្រឿងញៀនចំនួន១៦០ដុំដែលមានទម្ងន់១៥៩ គីឡូក្រាមដែលគេសង្ស័យនាំឆ្លងដែនពីប្រទេសឡាវនោះសមត្ថកិច្ចក៏បានរឹបអូសផងដែរនូវ ទូរស័ព្ទ០១គ្រឿង ។ តែមនុស្ស២នាក់ដែលនៅលើគោយន្តបានគេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នវត្ថុតាងត្រូវបានក្រុមមន្ត្រីជំនាញផ្នែកគ្រឿងញៀនរៀបចំបញ្ជូនទៅកាន់តុលាការហើយ៕

Advertisement
Advertisement