Connect with us

Hi, what are you looking for?

ក្នុងស្រុក

ការដើរសម្អាតបរិស្ថានតាមដងផ្លូវក្នុងសង្កាត់លេខ៤

ព្រះសីហនុ៖ លោក ឈាង រិទ្ធិយ៉ា ចៅសង្កាត់រង តំណាងឲ្យរដ្ឋបាលសង្កាត់លេខ៤ សហការជាមួយសមាគមយុវជនក្រុម៨ នាព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ បានរួមគ្នាសំអាតអនាម័យបរិស្ថាននៅក្បែរអង្គការម្លប់តាប៉ាង ស្ថិតក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីក្រុមការងារក្រុងព្រះសីហនុ អាជ្ញាធរពាក់ព័ន្ធ សមត្ថកិច្ច អង្គការម្លប់តាប៉ាង ក្រុមហ៊ុនសំរាមKSWM ផងដែរ។

នេះជាការចូលរួមអភិវឌ្ឍយ៉ាងសំខាន់ក្នុងគោលបំណងបំផុសចលនាប្រជាពលរដ្ឋ សិស្ស និស្សិត និងអាជីវករឲ្យចូលរួមក្នុងការធ្វើអនាម័យបរិស្ថាន និងការទុកដាក់សំណល់គ្រប់ប្រភេទ តាមលក្ខណបច្ចេកទេសបរិស្ថាន ក្នុងការចូលរួមចំណែកកិច្ចគាំពារបរិស្ថាន ការអភិរក្ស និងការរស់នៅប្រកបដោយចីរភាព ពិសេសការធ្វើអនាម័យនៅតាមភូមិដ្ឋាន ជុំរុញលើកទឹកចិត្តឲ្យចេះចូលរួមសំអាត វិចខ្ចប់ និងសំអាតសំរាមឲ្យបានល្អ ដើម្បីសុខមាលភាពក្រុមគ្រួសាររបស់យើងគ្រប់រូប ក៏ដូចជាការចូលរួមថែរក្សាអនាម័យដល់សង្គមជាតិព្រោះបរិស្ថានគឺជាអាយុជីវិតរបស់យើងទាំងអស់គ្នា។ ដូចនេះដើម្បីធានាបាននូវបរិស្ថានអនាម័យល្អក្នុងក្រុងព្រះសីហនុ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកលេងកំសាន្តកាន់តែច្រើនឡើង និងចូលរួមប្រឡង ប្រណាំងទីក្រុងស្អាត បរិស្ថានស្អាត សេវាកម្មល្អ យើងត្រូវចូលរួមបំផុសប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តរបស់យើងធ្វើជាប្រចាំ៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement