Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជនបរទេស៥៦នាក់ត្រូវបានជួយសង្គ្រោះពីការចាប់ជម្រិត

ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃបានឲ្យដឹងកាលពីព្រឹកថ្ងៃទី១៧ មករា នេះថា យ៉ាងហោចណាស់មានជនបរទេស៥៦នាក់ត្រូវបានជួយសង្គ្រោះពីការចាប់ជម្រិតដោយជនបរទេសដូចគ្នាកាលពីថ្ងៃទី១១ ខែ មករា ឆ្នាំ ២០២៤ នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនរងគ្រោះទាំងនោះមាន៣សញ្ជាតិ (បង់ក្លាដេស ៥១នាក់, ឥណ្ឌា ៤នាក់ និងស្រីលង្កា ១នាក់) ដោយត្រូវបានមេខ្សល់អូសទាញមកកម្ពុជា ដើម្បីស្វែងរកការងារធ្វើ ដោយឡែកសម្រាប់អ្នកមិនចេះអង់គ្លេស និងកុំព្យូទ័រ ត្រូវបញ្ជូនបន្តទៅប្រទេសថៃ និងម៉ាឡេស៊ី ។

យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ថា នៅក្នុងប្រតិបត្តិការជួយសង្គ្រោះកាលពីថ្ងៃទី១១ មករា នោះ គេឃាត់ខ្លួនបាន៥៨នាក់ ហើយក្នុងនោះក៏មានមេខ្លោងជាជនជាតិបង់ក្លាដេសចំនួន២នាក់ផងដែរ ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យជាជនបរទេស៤នាក់ថែមទៀតដែលបានរត់គេចខ្លួន ៕

Advertisement
Advertisement