Connect with us

Hi, what are you looking for?

ក្នុងស្រុក

បញ្ជូនស្នងការរងខេត្តកំពង់ស្ពឺម្នាក់ឡើងតុលាការ រឿងក្លែងឯកសាររៀបការប្រពន្ធថ្មី

កំពង់ស្ពឺ : សមត្ថកិច្ចឲ្យដឹងថា គេបានបញ្ជូនស្នងការរងខេត្តកំពង់ស្ពឺម្នាក់ទៅកាន់ការិយាល័យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺកាលពីព្រឹកថ្ងៃទី ១៩ មករា នេះ ដើម្បីធ្វើការចោទប្រកាន់ជុំវិញសំណុំរឿងក្លែងឯកសាររៀបការប្រពន្ធថ្មី ខណៈប្រពន្ធដើមមិនទាន់លែងលះដាច់ស្រេច ។

ជនសង្ស័យឈ្មោះ ង៉ាម រី មានឋានៈជាឧត្តមសេនីយ៍ត្រី និងមុខងារជាស្នងការរង នៃស្នងការដ្ឋានខេត្តកំពង់ស្ពឺត្រូវបានអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បញ្ជាឱ្យឃាត់ខ្លួនកាលពីព្រលប់ថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីរកឃើញថា ជននេះបានក្លែងជាឈ្មោះ ឃុត វឌ្ឍនា ហើយបានដាក់ពាក្យស្នើសុំចុះសំបុត្រអាពាហ៍ពិពាហ៍ ដើម្បីរៀបការជាមួយនារីម្នាក់ដែលជាអាជីវករ រស់នៅក្នុងសង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ទាំងមិនទាន់បានលែងលះប្រពន្ធដើមដាច់ស្រេច ។

យ៉ាងណាក៏ដោយគេមិនទាន់ដឹងថា ក្នុងសំណុំរឿងនេះអ្នកចេញលិខិតបញ្ជាក់ និងប័ណ្ណប្រកាសអពាហ៍ពិពាហ៍មានជាប់ពាក់ព័ន្ធដែរឬយ៉ាងណានោះទេ ?

Advertisement
Advertisement