Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជនសង្ស័យចំនួន ៥នាក់ និងគ្រឿងញៀនជាង ១តោន ត្រូវបានសមត្ថកិច្ចបង្ក្រាបបាន

ព្រះសីហនុ៖ សមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ សហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រោមកិច្ចសហការប្រតិបត្តិការ វីរសេនាតូចការពារព្រំដែនទឹកលេខ២៤០ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង ពេញ ពិសិដ្ឋ កាលពីវេលាម៉ោង ២រំលងអាធ្រាតឈាន ចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ រួមជាមួយនឹងវត្ថុតាងសារជាតិញៀនជាង ១តោន នៅចំណុចឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ខណៈពេលដែលជនសង្ស័យបម្រុងនឹងឡើងគោក។

សូមបញ្ជាក់ផងដែរថា សារធាតុញៀនដែលសមត្ថកិច្ចបង្ក្រាបបាននេះមានចំនួន ២៥ធុងស្មើនឹង១,០៨២.៥គីឡូក្រាម ក្នុងនោះគ្រឿងញៀនសុទ្ធចំនួន ១,០២១.២គីឡូក្រាម) និងសម្ភារមួយចំនួនទៀត៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement