Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងថ្កោលទោសអ្នកបាញ់កូនដំរី និងសន្យាឈប់អត់ឱនឲ្យជនល្មើស

ភ្នំពេញ : ក្រសួងបរិស្ថាននៅថ្ងៃទី២៧ ខែ មករា នេះ បានផ្កោលទោសយ៉ាងដាច់អហង្ការចំពោះអ្នកសម្លាប់កូនដំរី និងថា ឈប់អត់ឱនឲ្យពួកគេដែលជាអ្នកប្រព្រឹត្តបទល្មើសលើធនធានធម្មជាតិទៀតហើយ ។

ក្រសួងបានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា និងអនុវត្តច្បាប់ឱ្យបានដាច់ខាតដោយមិនលើកលែងចំពោះអ្នកប្រព្រឹត្តបទល្មើសលើធនធានធម្មជាតិ , ក្នុងនោះគឺការអនុវត្តច្បាប់ឲ្យបាន ១០០% បញ្ចប់វប្បធម៌អប់រំណែនាំ និងចុះកិច្ចសន្យាហើយដោះលែងចំពោះអ្នកប្រព្រឹត្តបទល្មើសលើធនធានធម្មជាតិ ។

សេចក្ដីថ្លែងនេះបានធ្វើឡើងបន្ទាប់ពីកូនដំរីអាយុ៧ខែមួយក្បាលត្រូវគេប្រទះឃើញងាប់ដោយត្រូវគ្រាប់កាំភ្លើងកាលពីថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៤ នៅចំណុច ភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

បើតាមក្រសួងបរិស្ថានថា ដំរីអាស៊ីដ៏កម្រប្រភេទនេះបច្ចុប្បន្នមានរស់នៅក្នុងប្រទេសកម្ពុជាក្នុងចន្លោះតែពី៥០០ទៅ៦០០ក្បាលប៉ុណ្ណោះ ដែលភាគច្រើនពួកវារស់នៅក្នុងតំបន់ជួបភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងបឹងទន្លេសាប និងតំបន់ខ្ពង់រាបក្នុងខេត្តមណ្ឌលគិរី រតនគីរី និងស្ទឹងត្រែង ៕

Advertisement
Advertisement