Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឯកឧត្តមបណ្ឌិត តាំង សំណាង ប្រធានសមាគមជនជាតិចិនធៀនភីងកម្ពុជា និងសមាគមមូនិធិសាធារណរដ្ឋបារាំង ឡាយ អិនក្លឹប បាននាំយកអំណោយរថយន្ត ២គ្រឿងរួមទាំងបរិក្ខាពេទ្យមួយចំនួន ជូនដល់ពន្ធនាគារខេត្តព្រះសីហនុ និងខេត្តកែប

ព្រះសីហនុ៖ ឯកឧត្តមបណ្ឌិត តាំង សំណាង ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានសមាគមជនជាតិចិនធៀនភីងកម្ពុជា និងលោកជំទាវ LI HONGYAN សហការជាមួយសមាគមមូនិធិសាធារណរដ្ឋបារាំង ឡាយ អិនក្លឹប នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ បាននាំយករថយន្ដសង្គ្រោះ និងគ្រឿងបរិក្ខាពេទ្យមួយចំនួន ជូនដល់ពន្ធនាគារខេត្តព្រះសីហនុ។

នាឱកាសនោះ ឯកឧត្តម នុត សាវណា អគ្គរង នៃអគ្គនាយដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ និងកោតសរសើរចំពោះឯកឧត្តមបណ្ឌិត តាំង សំណាង និងសប្បុរសធម៌ដែលបានចូលរួមវិភាគទានក្នុងការងារស្ដារនីតិសម្បទា និងសេវាអប់រំកែប្រែ និងសុខភាពជនជាប់ឃុំនៅកម្ពុជា ហើយនាពេលកន្លងមកសមាគមតែងតែជួយដល់ពន្ធនាគារក្នុងគ្រាដែលជួបបញ្ហាបិទខ្ទប់ក្នុងអំឡុងពេលជំងឺកូវីដ-១៩ ផងដែរ។ សមាគមជំនួយជនជាតិចិនធៀនភីងកម្ពុជា តែងតែមានវត្តមាន និងសកម្មភាពចូលរួមយ៉ាងសកម្ម ដោយបានគៀងគររកថវិកាក្នុងការឧបត្ថម្ភនៅសម្ភារៈបរិក្ខារសុខាភិបាល និងសម្ភារៈមួយចំនួន សម្រាប់ជនជាប់ឃុំរបស់យើង ជាក់ស្ដែងថ្មីៗនេះពន្ធនាគារខេត្តព្រះសីហនុ និងខេត្តកែបបានទទួលនូវរថយន្តសង្គ្រោះ រថយន្តបំពេញការងារបម្រើអង្គភាព រួមទាំងសម្ភារៈបរិក្ខារសុខាភិបាលដែលជាជំនួយឧបត្ថម្ភ ហើយសមិទ្ធផល នៃអំណោយទាំងអស់នេះគឺទទួលបានពីសមាគមជំនួយជនជាតិចិនធៀនភីងកម្ពុជា រួមទាំងមានការចូលរួមពីមូលនិធិបារាំង (ឡាយអិនក្លិប)ផងដែរ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត តាំង សំណាង បានមានប្រសាសន៍ថា នាពេលកន្លងមកសមាគមរបស់ឯកឧត្តមបណ្ឌិតតែងតែចូលរួមរាល់សកម្មភាពជួយដល់សង្គមនៅពេលដែលជួបបញ្ហាប្រឈមមួយចំនួនដែលសមាគមអាចជួយទៅបានគឺក្នុងការគៀងគររកសប្បុរសធម៌ពីដៃគូសមាគមអន្តរជាតិ។

ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា ឯកឧត្តមតែងតែគិតគូរសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ និងគ្រោះមហន្តរាយផ្សេងៗ ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ដោយសកម្មភាពទាំងអស់នេះហើយក្នុងនាមជាខ្មែរតែមួយ លោកនឹងបន្តនាំយកអំណោយជារថយន្តទៅប្រគល់ជូនដល់ខេត្តបន្ទាយមានជ័យចំនួន ២គ្រឿង ដោយឡែកខេត្តផ្សេងៗលោកមានគម្រោងទំនាក់ទំនងជាមួយមូលនិធិសប្បុរសធម៌ពីបណ្តាប្រទេសបន្ថែមទៀត។

អំណោយរដែលបាននាំយកនារសៀលនេះមាន ថយន្តចំនួន ២គ្រឿង ដោយប្រគល់ជូនពន្ធនាគារខេត្តព្រះសីហនុ ១គ្រឿងជារថយន្តសង្គ្រោះ និង ១គ្រឿងទៀតជូនទៅពន្ធនាគារខេត្តកែប ជាប្រភេទរថយន្ត lexus 400H រួមទាំងសម្ភារៈបរិក្ខារពេទ្យមួយចំនួនទៀត ដោយជាការចូលរួមវិភាគទាន ដើម្បីទុកជួយសង្គ្រោះ និងព្យាបាលអ្នកជំងឺដែលជាប់ពន្ធនាគារ ឱ្យបានទាន់ពេលវេលា៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement