Connect with us

Hi, what are you looking for?

ក្នុងស្រុក

ដាក់កុងត្រូលពិនិត្យជាតិស្រវឹងចាប់បាននគរ បាលខេត្តស្ទឹងត្រែង រកឃើញថ្នាំញៀន៥គ.កនិង១០០គ្រាប់

ភ្នំពេញ : សមត្ថកិច្ចឲ្យដឹងថា គេបានឃាត់ខ្លួននាយ រងការិយាល័យនគរបាលចរាចរណ៍ខេត្តស្ទឹងត្រែងម្នាក់ និងបក្ខពួកម្នាក់ទៀត បន្ទាប់ពីរកឃើញគ្រឿង ញៀន៥គីឡូក្រាម និង១០០គ្រាប់នៅក្នុងរថយន្តរបស់ពួកគេ អំឡុងការដាក់កុងត្រូលត្រួតពិនិត្យជាតិស្រវឹងកាលពីរំលងអធ្រាត្រចូលដល់ថ្ងៃទី ២៨ មករា នៅចំណុចមុខមន្ទីរ ពេទ្យជោរៃ ក្នុងខណ្ឌច្បារអំពៅ រាជនីភ្នំពេញ ។

ជនសង្ស័យដែលជានាយរងការិយាល័យនគរបាលចរាចរណ៍ ខេត្តស្ទឹងត្រែងមានឈ្មោះ ប្រាក់ ភារម្យ ។ ក្នុងសំណុំរឿងនេះសមត្ថកិច្ចរឹបអូសបានម្សៅក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន)៥កញ្ចប់ធំ (៥Kg) និងម្សៅកញ្ចប់ពណ៌ស្វាយមានអក្សរថៃលេខ២០២៣ ចំនួន ១០០កញ្ចប់តូច ស្រោមអាវុធខ្លី០១ មានគ្រាប់ចំនួន០៦គ្រាប់ និងរថយន្ត០១គ្រឿង ម៉ាកឡិចស៉ីស ៣៣០ ពណ៌ទឹកប៊ិច ផ្លាកលេខ ភ្នំពេញ 2BH 9687 ៕

Advertisement
Advertisement