Connect with us

Hi, what are you looking for?

ក្នុងស្រុក

បាញ់ភ្លាមចាប់បានភ្លែត បន្ទាប់ពីរូបភាពចែកចាយតាមបណ្ដាញសង្គម

ក្រចេះ : បុរសម្នាក់ដែលបានប្រើកាំភ្លើងខ្យល់បាញ់សត្វកុកកាលពីព្រឹកថ្ងៃទី៣០ មករា នេះ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ គឺភ្លាមៗបន្ទាប់ពីមានការចែក ចាយរូបភាព នៃការបាញ់នោះតាមបណ្ដាញសង្គម ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តក្រចេះថា បុរសរូបនោះជាមន្ត្រីកងរាជអាវុធ ហត្ថស្រុកចិត្របុរី ។ គេបានប្រើកាំភ្លើងខ្យល់បាញ់សម្លាប់សត្វ កុកកាលពីម៉ោង ៧:៣០នាទីព្រឹក ថ្ងៃទី៣០ មករា នេះ នៅចំណុច បឹងរំលាច ក្នុងភូមិស្រែស្ដៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ។

បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

Advertisement
Advertisement