Connect with us

Hi, what are you looking for?

ក្នុងស្រុក

ករណីហិង្សារវាងជនជាតិចិន និងក្រុមសន្តិសុខ

ព្រះសីហនុ៖ មានករណីហិង្សាមួយបានកើតឡើង កាលពីវេលាម៉ោង ជាង១២យប់រំលងអាធ្រាត ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ រវាងជនជាតិចិន និងក្រុមសន្តិសុខ នៅក្នុងសណ្ឋាគារលីហាវ ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។

បើយោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងបឋមថា នៅក្នុងហេតុការណ៍ករណីហិង្សារវាងជនជាតិចិននិងសន្តិសុខខាងលើបង្កឲ្យមានមនុស្សម្នាក់រងរបួស ភ្លាមៗនោះអ្នករបួសត្រូវបានបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនរបស់ជនជាតិចិនមួយកន្លែងក្នុងក្រុងព្រះសីហនុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចម្រុះដឹកនាំដោយ លោក ណុប បញ្ញា ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តព្រះសីហនុ បានចុះមកអន្តរាគមន៍ និងឃាត់ខ្លួនមនុស្សប្រុសស្រីជាជនជាតិចិននិងខ្មែរចំនួន ៨នាក់ យកទៅសួរនាំបន្ត នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងអនុវត្តបន្តតាមនីតិវិធីច្បាប់៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement