Connect with us

Hi, what are you looking for?

ក្នុងស្រុក

កង្វល់ជាច្រើនរបស់ពលរដ្ឋសង្កាត់ស្ពានមានជ័យត្រូវបានទម្លាយ និងដោះស្រាយ

លោក ហៀក សុផាន អភិបាលក្រុងសែននោរម្យកំពុងថ្លែងនៅក្នុងវេទិកាសាធារណៈកាលពីព្រឹកមិញ

មណ្ឌលគិរី : មានកង្វល់ជាច្រើនរបស់ពលរដ្ឋក្នុងសង្កាត់ស្ពានមានជ័យ ក្រុងសែននោរម្យ ត្រូវបានទម្លាយនៅក្នុងវេទិកាសាធារណៈកាលពីព្រឹកថ្ងៃទី០២ កុម្ភៈ នេះឯសាលាសង្កាត់ស្ពានមានជ័យ ហើយក៏ត្រូវបានធ្វើការបកស្រាយ និងសន្យាដោះស្រាយភ្លាមៗដោយអាជ្ញាធរ និងមន្ត្រីពីស្ថាប័នជំនាញផងដែរ ។

លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យកំពុងថ្លែងនៅក្នុងវេទិកាសាធារណៈកាលព្រឹកមិញ

កង្វល់ទាំងនោះរួមមាន ការស្នើសុំឲ្យជួសជុលគំរបលូដែលបាក់បែក ជួសជុលផ្លូវ បំពាក់កំពូលសូឡា ក្ដីបារម្ភពីបញ្ហាចរាចរណ៍របស់សិស្ស សំណូមពរឱ្យមានការចេញប្លង់ដីរឹងឲ្យបានឆាប់រហ័ស និងសេវាកម្មផ្ញើម៉ូតូដែលលើសតម្លៃកំណត់ជាដើម ។

ជាការឆ្លើយតបបញ្ហាខាងលើត្រូវបានទទួលយក និងបំភ្លឺដោយក្រុមមន្ត្រីពីស្ថាប័នជំនាញ ។ យ៉ាងណាក៏ដោយលោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យបានថ្លែងថា ដើម្បីដោះស្រាយកង្វល់ទាំងនេះចាំបាច់ត្រូវមានការចូលរួមពីប្រជាពលរដ្ឋ ។ ហើយថា ដោយថវិការអភិវឌ្ឍន៍មូលដ្ឋានមានកំណត់លោកនឹងលើកយកបញ្ហាអាទិភាពដើម្បីធ្វើការដោះស្រាយមុន និងព្យាយាមដោះស្រាយជាបណ្ដើរៗទៀតតាមស្ថានភាពជាក់ស្ដែង និងចាំបាច់ ៕

Advertisement
Advertisement