Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជនជាតិចិនបើករថយន្តអត់ប្រកាន់ស្ដាំបុកស្លាប់៣នាក់ឪពុក-កូន

ស្វាយរៀង៖សមត្ថកិច្ចឲ្យដឹងថា រថយន្តម៉ាកLEXUS LX570 ដែលបើកបរដោយជនជាតិចិនមិនប្រកាន់ស្ដាប់បានបុកបណ្ដាលឲ្យឪពុក និងកូនតូចៗ២នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអណោចអធ័ម ។ ហេតុការណ៍បានកើតឡើងកាលពីល្ងាចថ្ងៃទី ០៣ ខែ កុម្ភ: ឆ្នាំ ២០២៤ នៅលើផ្លូវក្រាលកៅស៊ូ (ផ្លូវតាព្រឹម) ស្ថិតនៅក្នុងភូមិ ថ្នាញ សង្កាត់ បាទី ក្រុង បាវិត ខេត្តស្វាយរៀង ។

ជនរងគ្រោះទាំងឪពុកជាកសិករ និងកូនរស់នៅក្នុងភូមិព្រៃរំដួល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ​។ ចំណែកជនបង្ករដែលជាជនជាតិចិនឈ្មោះWEN XIAOLONG ភេទ ប្រុស អាយុ ៣៧ ឆ្នាំ មុខរបរអាជីវករលក់ដូរក្នុងតំបន់កាស៊ីណូសៀងហៃ មានទីលំនៅបច្ចុប្បន្នភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ៕

Advertisement
Advertisement