Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រុមហ៊ុនអចលនទ្រព្យធៀនភីងបាននិងកំពុងវិនិយោគទៅលើផ្ទះអាជីវកម្ម(ផ្ទះល្វែង)និងមួយផ្នែកកំពុងសាងសង់ resort លើផ្ទៃដី ៤០ហិចតា នៅឃុំវាលរេញ ខេត្តព្រះសីហនុ

ព្រះសីហនុ៖ គម្រោងអចលនទ្រព្យធៀនភីងដែលមានទីតាំងស្ថិតនៅក្នុងឃុំវាលរេញ និងមួយផ្នែកនៅជាប់ឃុំសំរ៉ុងស្ថិតក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុ ដែលមានទីតាំងខ្យល់អាកាសនិងបរិស្ថានល្អ មានផាសុខភាពសម្រាប់ការរស់នៅនិងលំហែកំសាន្ត។

គម្រោងអចលនទ្រព្យធៀនភីង ជាក្រុមហ៊ុនរបស់ឯកឧត្តម តាំង សំណាង នាយកក្រុមហ៊ុនធៀនភីងគ្រុប នៅជាប់នឹងផ្លូវកៅស៊ូ(ផ្លូវធំ) បងប្អូនធ្វើដំណើរពីរផ្លូវជាតិលេខ ៤ ស្ថិតនៅក្នុងបរិវេណផ្លូវបំបែករបស់សម្ដេចព្រះសង្ឃរាជទេវង្សក្នុងឃុំវាលរេញឆ្ពោះមកកាន់ស្រុកស្ទឹងហាវក៏ដូចជាក្រុងព្រះសីហនុគឺមានចម្ងាយតែមួយគីឡូម៉ែត្របត់ឆ្វេងពីរង្វង់មូលផ្លូវបំបែកសម្ដេចសង្ឃទេវង្សតែប៉ុណ្ណោះ ក្រុមហ៊ុនមានដីចំនួន ៤០ ហិចតាដែលកំពុងស្វែងរកដៃគូវិនិយោគជាតិនិងអន្តរជាតិអភិវឌ្ឍន៍បន្តព្រោះថាបច្ចុប្បន្នក្រុមហ៊ុនអចលនទ្រព្យធៀនភីងបាននិងកំពុងវិនិយោគទៅលើផ្ទះអាជីវកម្ម(ផ្ទះល្វែង)និងមួយផ្នែកកំពុងសាងសង់ resort បានជាង ៤០ resort នៅផ្នែកខាងលើព្រោះទីតាំងគម្រោងអភិវឌ្ឍន៍មានផ្លូវបេតុង មានភ្លើង មានប្រព័ន្ធទឹកភ្ជាប់រួចរាល់សម្រាប់ការប្រើប្រាស់។

សូមបញ្ជាក់ផងដែរថាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យធៀនភីងគឺមានទីតាំងល្អទី១ នៅជាប់ផ្លូវកៅស៊ូ ទី២ មានផ្លូវបេតុងទី៣ មានផ្ទះអាជីវកម្មទី៤ មាន resort ទី៥ មានប្រព័ន្ធភ្លើងរដ្ឋនិងប្រព័ន្ធទឹក ទី៦ មានតំបន់រមណីយដ្ឋានសម្រាប់ប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកលំហែកំសាន្តទី៧ មានភោជនីយដ្ឋានអាហារដ្ឋាន ទី៨ មានកញ្ចុះអង្គុយលេងលំហែកំសាន្តអារម្មណ៍គយគន់ទេសភាពពីលើកំពូលភ្នំទី៩ មានខ្សែររ័ត្ន ទាំងអស់នេះសបញ្ជាក់ឲ្យឃើញពីកន្លែងដែលមានសក្តានុពលសម្រាប់ការវិនិយោគរបស់ដៃគូនានាដែលមានបំណងអភិវឌ្ឍន៍វិនិយោគនៅគម្រោងអចលនទ្រព្យធៀនភីងរបស់យើងខ្ញុំ៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement