Connect with us

Hi, what are you looking for?

ក្នុងស្រុក

ទំនងផ្ដើមពីរឿងប្រចណ្ឌមេធាវីម្នាក់បាញ់សម្លាប់សង្សារ រួចបាញ់ខ្លួនឯង

ភ្នំពេញ ៖ ទំនងផ្ដើមពីរឿងប្រចណ្ឌមេធាវីម្នាក់បានសម្រេចចិត្តប្រើកាំភ្លើងខ្លីបាញ់សង្សាររបស់ខ្លួនឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងមុនបញ្ចប់ជីវិតខ្លួនឯង ។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមផ្លូវ១៩៦៦ ក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងប្រាប់បណ្តាញព័ត៌មានថា ជនបង្កឈ្មោះ ទូច វឌ្ឍនៈ ជាមេធាវី រីឯនារីរងគ្រោះឈ្មោះ អែម សុវីដេត អាយុ២៦ឆ្នាំ មុខរបអ្នកលក់អនឡាញ។ លោកថា ជនបង្កបានបាញ់សម្លាប់សង្សាររបស់ខ្លួន ហើយក៏បាញ់ចំក្បាលខ្លួនឯង ដោយប្រើកាំភ្លើងខ្លីម៉ាក CZp07 និងបានរកឃើញសំបកគ្រាប់ចំនួន៥ ៕

Advertisement
Advertisement