Connect with us

Hi, what are you looking for?

ក្នុងស្រុក

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យ និងក្រុមការងាររបស់ក្រុមហ៊ុន GTVC ទៅទទួលបុរសម្នាក់ ជាជនជាតិខ្មែរ លើកោះរ៉ុង មកសង្រ្គោះនៅមន្ទីរពេទ្យក្នុងខេត្តព្រះសីហនុ

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីរសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានបញ្ជូនអូប័រពេទ្យ និងក្រុមការងាររបស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសម្នាក់ ជាអ្នកជំងឺ នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បុរសខាងលើឈ្មោះ សាយ អាត អាយុ៦៧ឆ្នាំ។

បុរសខាងលើត្រូវបានបញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងដឹកតាមរថយន្តសង្គ្រោះបន្ទាន់ ក្រុមហ៊ុន GTVC របស់អ្នកឧកញ៉ាដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement