Connect with us

Hi, what are you looking for?

ក្នុងស្រុក

អគ្គិភ័យឆេះទុយោទឹក របស់ក្រុមហ៊ុនអានកូ នៅស្រុកព្រៃនប់ 

ព្រះសីហនុ៖ មានករណីអគ្គិភ័យឆេះទុយោទឹក សម្រាប់ផ្គត់ផ្គង់ទឹកស្អាតរបស់ក្រុមហ៊ុនអានកូ នៅវេលាម៉ោង ២:០០នាទីរសៀល នៅថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២៤ ស្ថិតនៅក្នុងចំណុចសេអុី៥ ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ខេត្តព្រះសីហនុ បានឱ្យដឹងថា ករណីអគ្គិភ័យខាងលើបណ្ដាលមកពីការដុតសំរាមធ្វើឱ្យឆេះរាលដាលដល់ទុយោទឹករបស់ក្រុមហ៊ុនអានកូបណ្តាលឱ្យខូចខាតទុយោមេផ្គត់ផ្គង់ទឹកស្អាត ប្រវែង ៦៥ ម៉ែត្រ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន០២ គ្រឿង បានប្រើប្រាស់ទឹក០២ឡាន ស្មើ៥.៥ម៉ែត្រគូប៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement