Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឡេង ណាវ៉ាត្រា ប្រកាសឈរឈ្មោះជាប្រធានសមាគមសិល្បករខ្មែរ..អតីតនាយករដ្ឋមន្ត្រីOK

ភ្នំពេញ : ឧកញ៉ាដែលមានឈ្មោះមិនសូវល្អ ឡេង ណាវ៉ាត្រា នាថ្ងៃទី ២០ កុម្ភៈ នេះ បានប្រកាសឈរឈ្មោះជាបេក្ខភាពប្រធានសមាគមសិល្បករខ្មែរ ។ ជាការប្រកាសដែលទាក់ទាញបានការគាំទ្រភ្លាមៗផងដែរពីអតីតនាយករដ្ឋមន្ត្រីគឺ សម្ដេចតេជោ ហ៊ុន សែន ។

លោឧកញ៉ាបានសរសេរនៅគណនីបណ្ដាញសង្គមផ្ទាល់ខ្លួនថា ” ប្រសិនបើមានការគាំទ្រ ខ្ញុំបាទសូមចូលរួមឈរឈ្មោះជាបេក្ខភាពប្រធានសមាគមសិល្បករខ្មែរ មួយរូបដែរ ដើម្បីចូលរួមចំណែកតាមលទ្ធភាព និងសមត្ថភាព​ ” ។

បំណងនេះភ្លាមៗត្រូវបានគាំទ្រដោយអតីតនាយករដ្ឋមន្ត្រីគឺ សម្ដេចតេជោ ហ៊ុន សែន ។ ជាការគាំទ្រដោយផ្ដោតថា លោកឧកញ៉ា ឡេង ណាវ៉ាត្រា មានលុយអាចយឹតយោងសមាគមនេះបាន ។

 សម្ដេចបានសរសេរថា ” កន្លងមកក៏ដូចជាបច្ចុប្បន្នខ្ញុំក៏បានរួមចំណែកជួយដល់សិល្បករសិល្បការីនីដែលជួបការលំបាកតាមរយៈសមាគមផង និងតាមបុគ្គលផង។ ខ្ញុំគិតថា បញ្ហាថវិកាទ្រទ្រង់សមាគមដើម្បីជួយដោះស្រាយការលំបាករបស់សមាគមនៅតែជាបញ្ហាប្រឈមធំ។ដូចនេះប្រសិនបានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា​ ជាប្រធានសមាគមយើងពិតជាដោះស្រាយបានមួយផ្នែកធំរាប់ទាំងស្នាក់ការធ្វើការរបស់សមាគមផង ” ។

សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃមកនេះមានការផ្គូផ្គងយ៉ាងចម្រូងចម្រាស់អំពីបេក្ខភាពប្រធានសមាគមសិល្បករខ្មែរ , ប៉ុន្តែពេលនេះតាមរយៈការគាំទ្រពីសម្ដេចអតីតនាយករដ្ឋមន្ត្រីគឺច្បាស់ហើយថា គ្មានអ្វីត្រូវរសេមរសាមស្រពេចស្រពិលទៀតទេ…៕

Advertisement
Advertisement