Connect with us

Hi, what are you looking for?

ក្នុងស្រុក

រឿងគាំទ្របេក្ខភាព ឡេង ណាវ៉ាត្រា ជាប្រប្រធានសមាគមសិល្បករខ្មែរ អតីតនាយករដ្ឋមន្ត្រីសុំដកពាក្យវិញ

ភ្នំពេញ : ដូចជាលឿនណាស់…កាលពីព្រលប់ ២០ កុម្ភៈម្សិលមិញបន្ទាប់ពី OK តាមបំណងរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលចង់ឈរជាបេក្ខភាពប្រធានសមាគមសិល្បករខ្មែរ សម្ដេចអតីតនាយករដ្ឋមន្ត្រីក៍ KO វិញ។ ពោលគឺសុំជាន់ហ្វ្រាំងដាក់លេខរ៉ឺយ៉ែដកពាក្យវិញ ។ ទាំងនេះដោយសារតែសម្ដេច ហ៊ុន សែន បានតាមដានទៅលើចម្លើយតបរបស់ពលរដ្ឋជាច្រើនដែលមិនសប្បាយ ចិត្តរឿងលោកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមហ៊ុនរបស់គាត់បានប្រើល្បិចបោកពួកគាត់ ឆៅ ឆៅពេក ជុំវិញករណីផ្ទះល្វែង ដីឡូតិ៍ ។ ហើយក៏ជាផ្នែកមួយបញ្ជាក់ឲ្យឃើញជាសាធារណៈផងដែរថា ផ្នត់គំនិតរបស់ពលរដ្ឋខ្មែរបច្ចុប្បន្នមិនមែនចេះតែOK នោះទេ ។ ដែលនេះជាសារមួយប្រាប់ដល់ពួកឧកញ៉ាទាំងឡាយថា ដល់ពេលលះបង់គំនិតទុច្ចរិត បោកប្រាស់ចោល ហើយងាកមកប្រកាន់សីលធម៌ សុចរិតទៀងត្រង់វិញ , បើមិន អញ្ចឹងទេ ប្រហុកហើយ។

សម្ដេចបានលើកឡើងនូវទឡ្ហីករណ៍ដូច្នេះថា ” បន្ទាប់ពីបានអានយោបល់របស់បងប្អូនលើការដាក់បេក្ខជនអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាប្រធានសមាគមសិល្បៈ ខ្ញុំសូមបញ្ជាក់ និងលើកជាគំនិតមួយចំនួនដូចខាងក្រោម៖

១.ខ្ញុំបញ្ចេញមតិផ្ទាល់ក្នុងនាមជាពលរដ្ឋម្នាក់ដែលពុំមានសិទ្ធិបោះឆ្នោតរើសប្រធានសមាគមនោះទេ។

២.សន្លឹកឆ្នោតស្ថិតនៅលើដៃរបស់សិល្បករសិល្បការិនីដែលមានសិទ្ធិបោះឆ្នោតឯណោះវិញទេ។

៣.រវាងសិល្បៈនិងជំនួញមិនគួរផ្សាភ្ជាប់គ្នាទេ។ ខ្ញុំដឹងពីការយឺតយ៉ាវរបស់ក្រុមហ៊ុនក្នុងការប្រគល់ផ្ទះដោយសារ

កប់ទុនលើដីចំនួនច្រើន តែក្រុមហ៊ុនមិនទាន់ក្ស័យធនរហូតមិនអាចមកធ្វើប្រធានសមាគមនិងជួយដល់សិល្បៈបានដែរ។

៤.មិនតម្រូវថា ទាល់តែចេះសិល្បៈទើបធ្វើប្រធានសមាគមសិល្បៈបាននោះទេ ។ ដូចគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងវប្បធម៍យើងមិនមែនជាអ្នកសិល្បៈទេ តែគាត់អាចគ្រប់គ្រងបានលើគ្រប់ផ្នែក។ នៅប្រទេសថៃពេលនេះរដ្ឋមន្ត្រីក្រសួង ការពារជាតិមិនមែនជាទាហានទេ គឺជាជនស៊ីវិលសុទ្ធសាធ តែគាត់អាចគ្រប់គ្រងទាហានបាន។ ប្រទេសមួយចំនួនរដ្ឋមន្ត្រីក្រសួងសុខាភិបាលមិនមែនជាវេជ្ជបណ្ឌិត ឬគ្រូពេទ្យទេ តែគេគ្រប់គ្រងលើវិស័យសុខាភិបាលបាន។

ដើម្បីងាយស្រួល ខ្ញុំស្នើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដកបេក្ខភាពចេញសិន ទុកលទ្ធភាពឱ្យ ឬមួយអ្នកនាង

ចន ច័ន្ធលក្ខិណា បន្ត ឬមួយរកបេក្ខភាពផ្សេងធ្វើ ប្រធានសមាគមសិន។ គំនិតរបស់ខ្ញុំមិនចង់ឃើញការលំបាករបស់សមាគមក្នុងការស្វែងរកថវិកាជួយសិល្បករសិល្បការិនីជួបការលំបាក។ ឧកញ៉ា ហេង ឡុង និងអ្នកនាងចន ច័ន្ទលក្ខិណា បានប្រឹងប្រែងជាមួយខ្ញុំប៉ុន្មានឆ្នាំមកនេះអស់ថវិកាច្រើន

ដើម្បីជួយសិល្បករសិល្បការិនីដែលជួបការលំបាក។

ខ្ញុំសង្ឃឹមថា សមាគមនឹងរកបានប្រធានល្អមានលទ្ធភាពជួយសិល្បករសិល្បការិនីបាន។សម្រាប់ឧកញ៉ា ឡេង ណាវ៉ាត្រា រង់ចាំពេលក្រោយក៏មិនយឺតពេលដែរ ” ៕

Advertisement
Advertisement