Connect with us

Hi, what are you looking for?

ក្នុងស្រុក

ចុះបង្ក្រាបទីតាំងកុងស៊ីនៅទឹកល្អក់៣ ដកហូតម៉ូតូ៣១គ្រឿង ផ្លាកលេខជាង១០០បន្ទះ

ភ្នំពេញ: សមត្ថកិច្ចកាលពីថ្ងៃទី២០ កុម្ភៈ ម្សិលមិញបានចុះបង្ក្រាបឆែកឆេរ ទីតំាងបញ្ចាំ និងទិញលក់ម៉ូតូមួយកន្លែងនៅឃ្លាំងរំសេវ ដោយដកហូតបានម៉ូតូចំនួន ៣១គ្រឿង និងផ្លាកលេខជាង១០០បន្ទះ រួមទាំងកាតគ្រី អត្តសញ្ញាណបណ្ណ សំបុត្រកំណើតមួយចំនួន ។

ការចុះឆែកឆេរដកហូតម៉ូតូនេះ ត្រូវគេប្រាប់ថា ធ្វើឡើងបន្ទាប់ពីមានចម្លើយសារភាព ពីជនសង្ស័យម្នាក់ដែលបានទិញផ្លាកលេខម៉ូតូពី កុងស៊ី បញ្ចាំខាងលើ ហើយបានយកទៅបង្ហោះលក់ជាសាធារណៈនោះ ។

យ៉ាងណាក៍ដោយ គ្មានថៅកែកុងស៊ីណាម្នាក់ត្រូវបានចាប់ខ្លួនទេ , ព្រោះពួកគេហាក់ដឹងសម្រឹបជើងសមត្ថកិច្ចមុន ហើយក៍គេចទៅផឹកកាហ្វេអស់ ៕

Advertisement
Advertisement