Connect with us

Hi, what are you looking for?

ក្នុងស្រុក

ផ្ទេរភារកិច្ចចៅហ្វាយរងស្រុកអូររាំងម្នាក់ មកឲ្យពិសារទឹកតែនៅរដ្ឋបាលខេត្ត រឿងចូលចិត្តលេងកាំភ្លើង

លោក សុខ សុវណ្ណារិទ្ធ ដែលត្រូវពលរដ្ឋផ្ដល់រហស្សនាមថា អ្នកលេងកាំភ្លើងអារាត់អារាយ

មណ្ឌលគីរី : អភិបាលរងស្រុកអូរាំងម្នាក់គឺលោក សុខ សុវណ្ណារិទ្ធ ត្រូវបានដាក់វិន័យរដ្ឋបាលដោយផ្ទេរភារកិច្ចឱ្យមកបម្រើការនៅការិយាល័យរដ្ឋបាលសាលាខេត្ត ដែលគេស្គាល់ថា ជាការងារផឹកទឹកតែ ឬអង្គុយអានកាសែតលេង។ ។ ការផ្ទេរភារកិច្ចបន្ទាប់ពីលោកធំបានប្រើប្រាស់កាំភ្លើងខ្លីក្នុងស្ថានភាពស្រវឹងជោគជាំភ្ជង់មេបញ្ជាការយោធា និងអធិការនគរបាលស្រុកអូរាំង ។

លោក ថង សាវុន អភិបាលខេត្តមណ្ឌលគីរី បានឲ្យដឹងនៅក្នុងលិខិតរាយការណ៍មួយចុះថ្ងៃទី២០ កុម្ភៈ ឆ្នាំ ២០២៤ ជូនលោក សរ សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា

រដ្ឋបាលស្រុក បានចាត់វិធានការដាក់វិន័យរដ្ឋបាលចំពោះ លោក សុខ វិណ្ណារិទ្ធ ដូចខាងក្រោម៖ ១. ដកហូតអាវុធខ្លី យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូររាំង ។

២. ដកហូតតួនាទីជាប្រធានលេខាធិការដ្ឋាន នៃគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកអូររាំង ។

៣. ស្នើសុំសម្រួលភារកិច្ចពីអភិបាលរងស្រុកអូររាំង ឱ្យទៅបម្រើការងារនៅរដ្ឋបាលសាលាខេត្ត ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចលើផ្លូវជាតិ លេខ៧៦ ទល់មុខសាលាឃុំសែនមនោរម្យ ផ្ដើមចេញពីការទាស់សំដីគ្នា លោក សុខ សុវណ្ណារិទ្ធ បានប្រើប្រាស់កាំភ្លើងខ្លីភ្ជង់សមត្ថកិច្ចដែលមានលោក ខាត់ សាក់ មេបញ្ជាការសឹករងស្រុកអូររាំង និងលោក ហាក់ ទិត្យប្ញទ្ធិវង្ស អធិការនគរបាលស្រុកអូររាំងដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្ដាប់ធ្នាប់ និងសន្តិសុខសាធារណៈ ៕

លោក សុខ សុវណ្ណារិទ្ធ ដែលត្រូវពលរដ្ឋផ្ដល់រហស្សនាមថា អ្នកលេងកាំភ្លើងអារាត់អារាយ

Advertisement
Advertisement