Connect with us

Hi, what are you looking for?

ក្នុងស្រុក

លទ្ធផលចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ លទ្ធផលចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ នាយប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ចំនួន ៦គោលដៅ នៅតាមភូមិសាស្ត្រក្នុងក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ ដោយបានធ្វេីការត្រួតពិនិត្យរថយន្តតូច-ធំ ចំនួន ៨៤២គ្រឿង ម៉ូតូ និងPassapp ចំនួន ២៣៩គ្រឿង ទទួលបានលទ្ធផលដូចខាងក្រោម ៖

១-ធ្វើតេស្ដជាតិអាកុលចំនួន១៦នាក់ រកឃេីញវិជ្ជមាន៣នាក់ (ចិន១នាក់) ។

២-ធ្វើតេស្តរកសារធាតុញៀន ៨៨នាក់ រកឃេីញវិជ្ជមាន ៧ (បញ្ជូនទៅមណ្ឌលកែប្រែ)

៣-ត្រួតពិនិត្យអាវុធជាតិផ្ទុះលេីរថយន្តចំនួន ៣៣៩គ្រឿង (គ្មានអាវុធឆ្លងកាត់) ។

៤-ឃាត់រក្សាទុករថយន្ត២គ្រឿង ពាក់ព័ន្ធករណីប្រេីប្រាស់សារធាតុញៀននិងបេីកបរក្នុងស្ថានភាពស្រវឹង ព្រមទាំងម៉ូតូ ២គ្រឿងគ្មានស្លាកលេខ និងបេីកបរក្នុងស្ថានភាពស្រវឹង ។

៥-ផាកពិន័យអ្នកបេីកបរម៉ូតូគ្មានមួកសុវត្ថិភាពចំនួន៣នាក់ (ផាកពិន័យតាមគោលការណ៍) ។

៦-ឃាត់ខ្លួនបាន៥នាក់ (វៀតណាម៣នាក់)ករណីរក្សាទុកម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន។

៧-អប់រំនៅនឹងកន្លែង ៨នាក់៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement