Connect with us

Hi, what are you looking for?

ក្នុងស្រុក

ស្រវឹងធ្ងន់តារាបង្ហាញម្ហូបចិនតាម tik tok បុកអ្នកជិះម៉ូតូម្នាក់ស្លាប់

ភ្នំពេញ ៖ ក្នុងស្ថានភាពស្រវឹងជន់ជោរតារា TikTok ដែលល្បីរឿងធ្វើម្ហូបចិនឈ្មោះ ប៉ាហ្វីដូ (PaFiDo) បានបើករថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក Lamborghini ពាក់ផ្លាកលេខកម្ពុជា F.R.999 បុកអ្នកជិះម៉ូតូម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង ។ ហេតុការណ៍ បានកើតឡើងកាលពីរំលងអធ្រាត្រឈានចូល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៉ី ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមសាក្សីថា ដើមឡើយគេឃើញរថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក Lamborghini ពណ៌លឿង ពាក់ផ្លាកលេខកម្ពុជា F.R.999 ដែលអ្នកបើកទំនងជាស្រវឹងធ្ងន់ បើកបរក្នុងល្បឿនលឿនដូចហោះ បុកជាមួយម៉ូតូមួយគ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប 1V-9127 ជាអ្នកដឹកម្ហូបតាមអនឡាញ បណ្ដាលឲ្យស្លាប់ភ្លាមៗ។

ក្រោយកើតហេតុ រថយន្តបានបើកគេចរហូតដល់ផ្លូវឌួងងៀប ហើយអ្នកបើករថយន្ដដែលត្រូវបានគេស្គាល់ជា តារា TikTok ឈ្មោះ ប៉ាហ្វីដូ បានចុះពីលើរថយន្ដបង្កឡើងទៅជិះរថយន្ដផ្សេងមួយទៀត ម៉ាក BMW ពាក់ផ្លាកលេខកម្ពុជា MR.TOMI ប៉ុន្ដែត្រូវបានសមត្ថកិច្ចមូលដ្ឋានដេញតាមឃាត់ត្រឡប់មកវិញ។

បច្ចុប្បន្នជនបង្ក រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមច្បាប់ ៕

 

Advertisement
Advertisement