Connect with us

Hi, what are you looking for?

ក្នុងស្រុក

នាវាកងស្វ័យការពារជើងទឹកជប៉ុនចំនួន ២គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព្រះសីហនុ៖ នាវាកងស្វ័យការពារជើងទឹកជប៉ុនចំនួន ២គ្រឿង(មានឧទ្ធម្ភាចក្រ) បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០២៤ រយៈពេល ៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី(២២-២៤ ខែកុម្ភៈ ឆ្នាំ២០២៤) ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជើញជួបសំណេះសំណាលជាមួយលោក វរ:នាវីឯក YANAGIHARA CAMMANDER TRAINING DIVISION មេបញ្ជាការកងពលធំទី១ ហ្វឹកហ្វឺន ស្វ័យការពារជប៉ុន ដោយក្នុងនោះក៏មានការចូលរួមពីលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ រួមទាំងគណៈប្រតិភូអមដំណើរ ដោយក្នុងក៏មានពិសាអាហារសាមគ្គី ដើម្បីរិតបន្តឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរផងដែរ។

ឆ្លៀតក្នុងឱកាសនោះផងដែរលោក វរ:នាវីឯក YANAGIHARA CAMMANDER TRAINING DIVISION មេបញ្ជាការកងពលធំទី១ ហ្វឹកហ្វឺន ស្វ័យការពារជប៉ុន បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់អាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធ ក៏ដូចជារដ្ឋាភិបាលកម្ពុជាដែលបានផ្តល់ភាពកក់ក្តៅដល់ក្រុមនាវាស្វ័យការពាររបស់ប្រទេសជប៉ុន ទាំងពេលវេលានាកន្លងមក នឹងនាពេលបច្ចុប្បន្ន ហើយតាមរយះសកម្មភាពទាំងអស់នេះបានសរបញ្ជាក់យ៉ាងច្បាស់អំពីចំណងមិត្តភាពយ៉ាងស្អិតរមួតរវាងកម្ពុជា-ជប៉ុន ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាមួយគ្នានោះផងដែរលោក វរ:នាវីឯក យូណាជីហារ៉ ម៉ាកូតូ មេបញ្ជាការកងពលធំទី១ បានមានប្រសាសន៍បន្ថែមទៀតថាលក្ខណៈបច្ចេកទេសនាវាកងស្វ័យការពារជើងទឹកជប៉ុន ដោយនាវាទី១ ឈ្មោះ (DDG-172)(TV-3521SHIMAKAZE)

-មានបណ្ដោយ ១៥០ម៉ែត្រ -ទទឹង ១៦,៤ម៉ែត្រ

-ជម្រៅទឹក ៤,៨ម៉ែត្រ

-ទម្ងន់ផ្ទុក ៤.៦៥០តោន និងមាននាវិកសរុប ចំនួន ១៥២នាក់ ដឹកនាំដោយមេបញ្ជាការលោក វរនាវីទោ កានីម៉ារូ រីយូហៃ និងនាវាទី២ មានឈ្មោះ(DD-114 SUZUNAMI)

-មានបណ្ដោយ ១៥១ម៉ែត្រ

-ទទឹង ១៧,៤ម៉ែត្រ

-ជម្រៅទឹក ៥,៣ម៉ែត្រ

-ទម្ងន់ ៤.៦៥០តោន និងមាននាវិកសរុបចំនួន ២១៨នាក់ ដឹកនាំដោយមេបញ្ជាការលោក វរនាវីទោ គីណូហ្សីតា យូតាកា ហើយនាវាទាំងពីរនេះដឹកនាំដោយប្រធានប្រតិភូនាវាកងស្វ័យការពារជើងទឹកជប៉ុនលោក វរ:នាវីឯក YANAGIHARA CAMMANDER TRAINING DIVISION មេបញ្ជាការកងពលធំទី១ ហ្វឹកហ្វឺនស្វ័យការពារជប៉ុន ក្នុងឱកាសស្នាក់នៅកម្ពុជា គណ:ប្រតិភូនាវាកងស្វ័យការពារជើងទឹកជប៉ុន ក៏មានការចូលជួបសម្តែងការគួសមជាមួយអភិបាលខេត្តព្រះសីហនុ លោកមេបញ្ជាការមូលដ្ឋានសមុទ្រ និងមានកម្មវិធីប្រកួងកីឡាបាល់ទាត់ បាល់ទះមិត្តភាពរវាងកងទ័ពជើងទឹកទាំងពីរ។

ឆ្លើយតបក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ បានមានប្រសាសន៍និងស្វាគមន៍គណៈប្រតិភូ នាវាកងស្វ័យការពារជើងទឹកជប៉ុន ក្នុងការដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជា រយៈពេលចំនួន ៣ថ្ងៃទទួលបានលទ្ធផលល្អនិងជោគជ័យគ្រប់ភារកិច្ចក្នុងការទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹក នៃប្រទេសទាំងពីរ(កម្ពុជា-ជប៉ុន) ហើយក្នុងឱកាសនោះផងដែរឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន ដោយក្នុងនាមរដ្ឋលេខាធិការក្រសួងការពារជាតិ សូមថ្លែងអំណរគុណដល់ប្រទេសជប៉ុនតែងតែជួយឧបត្ថម្ភក្នុងការអភិវឌ្ឍន៍ និងសមិទ្ធផលជាច្រើននាពេលកន្លងមក ដើម្បីក្នុងការរិតចំណងសាមគ្គីភាព មិត្តភាពរវាងកងទ័ពជើងទឹកទាំងពីរ រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ពិសេសការផ្លាស់ប្តូរបទពិសោធន៍រវាងកងទ័ពជើងទឹក នៃប្រទេសទាំងពីរកាន់តែស៊ីជំរៅបន្ថែមទៀត និងសូមជូនពរឪ្យដំណើរទស្សនកិច្ចរបស់នាយនាយនាវី និងពលនាវិករបស់នាវាស្វ័យការពារជើងទឹកជប៉ុននៅលើទឹកដី នៃខេត្តព្រះសីហនុ ទទួលបានសុខសុវត្ថិភាពតាមការគ្រោងទុក ហើយអាជ្ញាធរខេត្តនឹងជួយសម្របសម្រួលក្នុងការស្នាក់នៅ និងដំណើរកម្សាន្តរបស់នាវិកស្វ័យការពារជើងទឹកជប៉ុនក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ក៏ដូចជាក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement