Connect with us

Hi, what are you looking for?

ក្នុងស្រុក

សមាគមយុវជនទិសអាគ្នេយ៍(ក្រុម៥៤) សាខាខេត្តព្រះសីហនុ បានសាងសង់ផ្ទះជូនដល់គ្រួសារទីទ័លក្រ

ព្រះសីហនុ៖ បន្ទាប់ពីបានមើលឃើញពីទុកលំបាករបស់ប្រជាពលរដ្ឋមួយគ្រួសារ ដែលមានជីវភាពខ្វះខាត និងផ្ទះសំបែងខូចខាតស្ទើរតែទាំងស្រុង ដូចនេះហើយសមាគមយុវជនទិសអាគ្នេយ៍(ក្រុម៥៤) សាខាខេត្តព្រះសីហនុ រួមទាំងមានការជ្រុំជ្រែងពីសមាគម Lion Club សាធារណរដ្ឋបារាំង ដោយមានការចង្អុលបង្ហាញពីឯកឧត្តមបណ្ឌិត ឈឹម វាសនា ប្រធានក្រុមប្រឹក្សាភិបាលសមាគមយុវជនទិសអាគ្នេយ៍ថ្នាក់កណ្តាល បានចាត់តាំងឱ្យឯកឧត្តមបណ្ឌិត តាំង សំណាង ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានកិត្តិយសសមាគមសាខាខេត្តព្រះសីហនុ ដោយមានការចូលរួមគាំទ្រពីសំណាក់រដ្ឋបាលសាលាស្រុកព្រៃនប់ ដើម្បីក្នុងការរៀបចំសាងសង់ផ្ទះជូនដល់ប្រជាពលក្រីក្រទីទ័លមួយគ្រួសារឱ្យសមល្មមដែលអាចធ្វើទៅបាន ហើយសកម្មភាពមនុស្សធម៌ខាងលើនេះ គឺដើម្បីជាការចូលរួមចំណែកជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា ដោយពិធីនេះបានរៀបចំធ្វើឡើងនៅកាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤។

ក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិត តាំង សំណាង ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានកិត្តិយសសមាគមសាខាខេត្តព្រះសីហនុ ដំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ឈឹម វាសនា ប្រធានក្រុមប្រឹក្សាភិបាលសមាគមយុវជនទិសអាគ្នេយ៍ថ្នាក់កណ្តាល បានមានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ដែលជានិច្ចកាលតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ជាមួយគ្នានោះដែរឯកឧត្តមបណ្ឌិត តាំង សំណាង ក៏បានអំពាវនាវ និងផ្ដាំផ្ញើបន្ថែមដល់លោកស្រី សេង សុឃាង និងលោក តូយ យី ដែលជាប្រជាពលរដ្ឋទីទាត់ក្រ ដោយរស់នៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅចំណុចបីល្អគឺ រស់នៅស្អាត ផឹកស្អាត ហូបស្អាត ហើយសូមបញ្ជាក់ផងដែរថាសមាគមយុវជនទិសអាគ្នេយ៍ (ក្រុម៥៤) សាខាខេត្តព្រះសីហនុបានចំណាយថវិកាក្នុងការសាងសង់ផ្ទះ ១ខ្នង ប្រក់ដំបូលជញ្ជាំងសង្ក័សី ដែលមានទំហំបណ្តោយ ៦ម៉ែត្រ និងទទឹង ៤ម៉ែត្រ ដោយសរុបទឹកប្រាក់អស់ចំនួនប្រហែល ៩០០$
ហើយក្នុងនោះដែរឯកឧត្តមបណ្ឌិតប្រធានបានជួយឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ចំនួន ២០០.០០០៛ ដល់គ្រួសារទីទ័ល និងមេការ ជាងសំណង់ សំរាប់ដោះស្រាយបាយទឹកអំឡុងពេលកំពុងសាងសង់ផ្ទះជូនដល់គ្រួសារទីទ័លក្រ ដែលមានសមាជិកគ្រួសារ ១២នាក់ ស្ថិតនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បន្ទាប់ពីសមាគមបានចុះពិនិត្យមើលទីតាំងនិងត្រៀមសាងសង់ផ្ទះ រួចហើយឯកឧត្តមបណ្ឌិត តាំង សំណាង ទីប្រឹក្សារាជរដ្ឋាភិបាល ក៏បានដឹកនាំសមាជិក សមាជិកា របស់សមាគមយុវជនទិសអាគ្នេយ៍(ក្រុម៥៤) សាខាខេត្ត បានទទួលការអនុញាតចូលជួបសំដែងការគួរសម និងសំណេះសំណាល ជាមួយលោក អ៉ី ធារិន អភិបាល នៃគណៈអភិបាល ស្រុកព្រៃនប់ ដើម្បីជម្រាបជូននូវគោលបំណងសំខាន់ៗ ជូនលោកអភិបាលស្រុកឱ្យជ្រាប ក្រោមបរិយាកាសដ៏មានអត្ថន័យខ្លឹមសារ ដោយនាឱកាសនោះលោក អ៉ី ធារិន អភិបាល នៃគណៈអភិបាល ស្រុកព្រៃនប់ បានមានប្រសាសន៍ស្វាគមន៍និងសាទរពេញចិត្តជាខ្លាំង ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ នៅវត្តមានរបស់សមាគមយុវជនទិសអាគ្នេយ៍(ក្រុម៥៤) សាខាខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តមបណ្ឌិត តាំង សំណាង និងសប្បុរសជននានា បានចុះមកជួយសាងសង់ផ្ទះជូនគ្រួសារក្រីក្រទីទ័លពិតជាការចូលរួមដ៏សំខាន់និងជួយដល់សង្គមជាតិមាតុភូមិរបស់យើង ហើយតាំងនាមឲ្យរដ្ឋបាលស្រុក និងតំណាងឲ្យគ្រួសារលោកស្រី សេង សុឃាង សូមជូនពរឲ្យសមាគមយុវជនទិសអាគ្នេយ៍ (ក្រុម៥៤) ជួបនៅពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀកឃ្លាឡើង និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement