Connect with us

Hi, what are you looking for?

ក្នុងស្រុក

សមាគមទិសអាគ្នេយ៍ (ក្រុម៥៤) សាខាខេត្តព្រះសីហនុ បានប្រគល់ផ្ទះ ១ខ្នង ជូនពលរដ្ឋ ១គ្រួសារ រស់នៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ព្រះសីហនុ៖ ដើម្បីជាការចូលរួមចំណែកជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សមាគមយុវជនទិសអាគ្នេយ៍ (ក្រុម៥៤) សាខាខេត្តព្រះសីហនុ ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិត ឈឹម វាសនា ប្រធានក្រុមប្រឹក្សាភិបាលសមាគមយុវជនទិសអាគ្នេយ៍ថ្នាក់កណ្តាល បានចាត់តាំងឯកឧត្តមបណ្ឌិត តាំង សំណាង ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានកិត្តិយសសមាគមសាខាខេត្តព្រះសីហនុ ដោយមានការជ្រុំជ្រែងពីសមាគម Lion Club សាធារណរដ្ឋបារាំង នាព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានប្រគល់ផ្ទះ ១ខ្នង ប្រកដំបូលជញ្ជាំងសង្ក័សី មានទំហំ បណ្តោយ ៦ម៉ែត្រ និងទទឹង ៤ម៉ែត្រ (ចំណាយទឹកប្រាក់អស់ ១៥០០ដុល្លារ) ជូនគ្រួសារមានជីវភាពខ្វះខាតចំនួន ១គ្រួសារ ដែលមានសមាជិក ១២នាក់ រស់នៅ ភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ឯកឧត្តម តាំង សំណាង មានប្រសាសន៍ថាការ គ្រួសារដែលទទួលអំណោយផ្ទះ ១ខ្នងពីសមាគមយុវជនទិសអាគ្នេយ៍ ក្រុម៥៤ សាខាខេត្តព្រះសីហនុ មានឈ្មោះ លោកស្រី សេងសុឃាង លោក តូយ យី ជាប្រជាពលរដ្ឋរស់នៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្រោយពីប្រគល់ផ្ទះជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិឃុំខាងលើរួច ឯកឧត្តម តាំង សំណាង ប្រធានសមាគមទិសអាគ្នេយ៍ (ក្រុម៥៤) សាខាខេត្តព្រះសីហនុ និងសមាជិកសមាគម ព្រមទាំងលោកអភិបាលរងស្រុកព្រៃនប់ មេឃុំ មេភូមិ បានយករទេះរុញ ១ទៀត ជូនពលរដ្ឋម្នាក់ដែលជនពិការ រស់នៅភូមិឃុំខាងលើមួយគ្រួសារទៀត ដែលជាជំនួយរបស់សមាគម Lion Club តាមរយៈ ឯកឧត្តម តាំង សំណាង។

ជាមួយគ្នានោះ ឯកឧត្តម តាំង សំណាង បានលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានជួយសហការជាមួយសមាគមប្រសិនបើឃើញមានបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលមានជីវភាពខ្វះខាតពិតប្រាកដត្រូវការជំនួយ សូមជួយធ្វើការទំនាក់ទំនងមកខាងសមាគម ដើម្បីសមាគមចុះមកជួយដល់ពួកគាត់ដូចជាគ្រួសារខាងលើនេះផងដែរ។ សមាគមយុវជនទិសអាគ្នេយ៍ (ក្រុម៥៤) តែងតែពាំនាំអំណោយជូនដល់ប្រជាពលរដ្ឋទីទ័លក្រជារៀងរាល់ខែ ហើយក៏មិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ឲ្យតែមើលឃើញថាប្រជាជននៅតំបន់ទីដាច់ស្រយាល នៅតំបន់ភូមិឃុំណាមានការលំបាកទីទ័លក្រ សមាគមតែងតែយកចិត្តទុកដាក់ ហើយចុះជួយដល់បងប្អូនប្រជាពលរដ្ឋ៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement