Connect with us

Hi, what are you looking for?

អន្តរជាតិ

ជុំវិញករណីឈឺ របស់មេដឹកនាំកូរ៉េខាងជើង , ត្រាំចោទCNN និយាយមិនពិត

វ៉ាស៊ីនតោន៖ អំឡុងសង្ខេបព័ត៌មាន​មួយ​កាលពីថ្ងៃទី២៣ ខែមេសា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្លែងថា ការផ្សាយរបស់ CNN​ កាលពីថ្ងៃទី២០ ខែមេសា ស្តីអំពី មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បាននិងកំពុងស្ថិតនៅក្នុងស្ថានភាព​ឈឺធ្ងន់ធ្ងរនោះ គឺជាព័ត៌មាន​មិនត្រឹមត្រូវ ។

លោកបានបន្ថែមថា «ខ្ញុំគិតថា ការផ្សាយនោះ​មិនពិត ។ ខ្ញុំគិតថា ការផ្សាយនោះ​មានទាក់ទង​ជាមួយ​បណ្តាញ​មួយ​ដែល​មិនមានការពិត ។ ខ្ញុំ​បាននិងកំពុងឮថា ពួកគេ​ប្រើប្រាស់ព័ត៌មានចាស់…​ខ្ញុំសង្ឃឹមថា វាជា​ការផ្សាយ​ព័ត៌មាន​មិនពិត» ។

នៅពេលត្រូវបានគេសួរថា តើ​មានបានទាក់ទង​ទៅ​កូរ៉េខាងជើងដែរឬទេ, លោកត្រាំ បានបដិសេធ​ផ្តល់ចម្លើយ ។ ប៉ុន្តែ​បានថ្លែងថា «ទំនាក់ទំនង​អាមេរិក​ជាមួយកូរ៉េខាងជើង គឺ ល្អ » ។ លោក​បានបញ្ជាក់ជាថ្មីថា រវាងលោក និងមេដឹកនាំ គីម មានទំនាក់​ល្អនឹងគ្នា ហើយលោកសង្ឃឹមថា គាត់(គីម ជុងអ៊ុន) ​​មិនមានបញ្ហាអ្វីកើតឡើង​ទៅចុះ»។

សូមរំលឹកថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ បណ្ដាញព័ត៌មាន CNN​បានដកស្រង់ប្រភព​ពីមន្ត្រីCIAមិនបញ្ចេញឈ្មោះមកផ្សាយថា អាមេរិក​កំពុង​ពិនិត្យ​មើល​​ព័ត៌មានចារកម្ម ដែលបានអះអាងថា លោក​ គីម ជុងអ៊ុន កំពុងស្ថិតនៅក្នុងស្ថានភាពសុខភាពធ្ងន់ធ្ងរ ក្រោយពីការវះកាត់ ៕ កែវ រស្មី

Advertisement
Advertisement